សម្ដេច​តេ​ជោ អញ្ជើញ​ជួប​និស្សិត​អាហារូបករណ៍​ជាង​១០០​ នាក់ ​នៅ​ប្រទេស​ចិន​

50

ចិន ៖ ​នៅ​ថ្ងៃទី១២​ ខែ​កញ្ញា ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​និស្សិត​ជាង​១០០​ នាក់ ​ដែល​បាន​អាហារូបករណ៍ បាន​នឹង​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន​។

ក្រុម​និស្សិត​ទាំងអស់​មាន​សេចក្តី​រីករាយ​ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ សម្តេច​តេ​ជោ​នាយ​ រដ្ឋមន្ត្រី ​ដែល​បាន​ឆ្លៀតឱកាស​ជួប​សំណេះសំណាល​ជាមួយ​ពួកគេ​ដូចជា​កូនក្មួយ​ពិតៗ​ ដែល​កំពុង​សិក្សា ​នៅក្នុង​ប្រទេស​ចិន​។

ក្រុម​និស្សិត​នៅទីនេះ​ តែងតែ​យកចិត្តទុកដាក់​ជួយ​និស្សិត​ដែល​ទើប​មកដល់​ថ្មីៗ ​ដែល​កន្លងមក​មាន​ជាង​៣០០​នាក់​។ ​មាន​និស្សិត​ប្រមាណ​ជាង ១២០០​នាក់​ កំពុង​សិក្សា​នៅក្នុង​ប្រទេស ចិន​។ ​ក្មួយៗ​និស្សិត​បាន​សន្យា​ខិតខំ​រៀន​សូត្រ​ដើម្បី​យកចំណេះ​ដឹង​មក​បម្រើ​ប្រទេសជាតិ ​និង​ចូលរួម​ថែ រក្សា​សន្តិភាព​អោយ​បាន​រឹងមាំ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

ក្រុម​និស្សិត​ទាំងអស់ ​ក៏បាន​គាំទ្រ​ដល់​ចំណាត់ ​ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បដិវត្តន៍ ពណ៌ ​​គ្រប់​រូបភាព ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ចំណាត់ការ ​ចំពោះ​ជន​ក្បត់ជាតិ​ដែល​មាន​បំណង​ធ្វើ​អោយ​ប្រទេសជាតិ​អន្តរាយ​។

កាលពី​ខែឧសភា ២០១៦ កន្លងទៅ សម្តេច​តេ​ជោ ​ធ្លាប់បាន​អញ្ជើញ​ជួប​ក្រុម​និស្សិត​នៅ​ប្រទេស​ចិន​ម្តង រួចមក ហើយ​ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​សមាគម​ក្នុង​ការ​ទ្រទ្រង់​និង​ជួយ​ដល់​ និស្សិត​ដទៃៗ​ ទៀត​ដែល​ត្រូវការ​ជំនួយ​ពេល​បាន​មក​សិក្សា​នៅ​ប្រទេស​ចិន​។ ​ថ្ងៃនេះ​សម្តេច តេ​ជោ​នាយក ​រដ្ឋមន្ត្រី​បាន​ឧបត្ថម្ភ​ថវិកា ​បន្ថែម ២​ម៉ឺន​ដុល្លារ​ បូក​នឹង​ថវិកា​អំណោយ​សភា ពាណិជ្ជកម្ម កម្ពុជា​២​ម៉ឺន​ដុល្លា​រ ទៀត​ដើម្បី​ទំនុកបម្រុង​ដល់​សកម្មភាព​ការងារ​របស់​ក្រុម​សមាគម​និស្សិត​ប្រចាំ​ប្រចាំ​ទេស​ចិន​។ ទន្ទឹមនឹង នោះដែរ សម្តេច​តេ​ជោ ​បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​១​នាក់​៥០០​ដុល្លារ ​ដល់​និស្សិត​ចំនួន ១៤២ ​នាក់​ដែល​បាន មក​ចូលរួម​នៅក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​ថ្ងៃនេះ​។ ​

តំណាង​ក្រុម​ សមាគម​និស្សិត​ប្រចាំ​ប្រទេស ចិន​បាន​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តែងតែ ​យកចិត្ត​ ទុកដាក់​ចំពោះ​កូនក្មួយ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​បរទេស​។

សម្តេច​តេ​ជោ បានបញ្ជាក់​ប្រាប់​ក្មួយៗ ​និស្សិត​ថា ​កម្ពុជា​និង​ចិន​គឺ​មាន​ទំនាក់​ទំនងជា​មិត្ត និង​ជា​បងប្អូន​ដ៏​ល្អជា​ប្រពៃណី​តាំងពី​ជំនាន់​សម្តេច​តា ​សម្តេច​តា​ទួត​នៃ​យើង​មកម្ល៉េះ ​ហើយ​សម្តេច​តេ​ជោ​កំពុង​បន្ត​និង​ពង្រឹង​នូវ​ចំណងមិត្តភាព​និង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ គ្រប់​ជ្រុងជ្រោយ​ជាមួយ​មហាមិត្ត​ចិន​ដែល​គ្មាន​នរណា​មក​បំបែក​បាន​ឡើយ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ដាំផ្ញើ​អោយ​ក្មួយៗ​និស្សិត​ទាំងអស់​ខិតខំ​រៀនសូត្រ​ និង​ចូលរួម​ថែរក្សា​សន្តិ ភាព​ដើម្បី​យើង​ទាំងអស់គ្នា​កាន់តែ​មានឱកាស​ទាំង​ក្នុង​ការ​កសាង​ខ្លួន​យើង​ផង ​ក្រុមគ្រួសារ​យើង​ផង និង​សង្គមជាតិ​ទាំងមូល​។ ​សម្តេច​តេ​ជោ​ ក៏បាន​ផ្តាំ​ផ្ញើ​អោយ​និស្សិត​គោរព​ច្បាប់​ប្រទេស​ចិន ពេល​កំពុង ​សិក្សា​និង​រស់នៅ​ទីនេះ​។

សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​ផងដែរ​ថា ​ការ​ខិតខំ​របស់​ក្មួយៗ​គឺ​នឹង​ទទួល​ផល​នៅ ខាងមុខ ព្រោះ​មាន​ក្រុម​វិនិយោគ​ចិន​ជាច្រើន​បោះទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​ត្រូវខិតខំ​សិក្សា​ភាសា​ចិន អោយបាន​ជ្រៅជ្រះ​ផងដែរ​។

មុននឹង​បញ្ចប់ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ប្រាប់​កូនក្មួយ​និស្សិត​ទាំងអស់​ថា សម្តេច​នឹង​បន្ត ធ្វើជា​នាយករដ្ឋមន្ត្រី​២​អាណត្តិ​ទៀត បើ​គណបក្ស​ប្រជាជន​នៅតែ​បន្ត​ឈ្នះឆ្នោត ​ដើម្បី​ការពារ​សន្តិភាព​និង អភិវឌ្ឍន៍​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​។ ​ពិតណាស់ ​នៅក្រោម​ការដឹកនាំ​រប​ស់ សម្តេច​តេ​ជោ​ គឺ​បាន​នឹង កំពុង​ធ្វើអោយ​កម្ពុជា​ផ្លាស់ប្តូរ​ទៅរក​ភាព​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដែល​យើង​ទាំងអស់គ្នា​បានឃើញ​ នឹង​ភ្នែក​ស្រាប់​។ ​នៅក្នុង​ឱកាស​នេះដែរ ​ក្មួយៗ​និស្សិត​បាន​ថតរូប​ជា​អនុស្សាវរីយ៍ ជាមួយ​សម្តេច​តេ​ជោ ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​រីករាយ​ក្រៃលែង​៕