មន្ត្រីជាន់ខ្ពស់CPP ហួសចិត្តនឹងពាក្យសម្តែង​ការ​សោក​ស្តាយ​របស់ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ចំពោះ​ទំនាក់​ទំនង​រវាង​កម្ពុជា ​-អាមេរិក​

618

ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​CPP​បាន​លើក​ឡើង​ពី​អំពី​ការ​សម្តែង​ការ​សោក​ស្តាយ​របស់​ស្ថាន​ទូត​អាមេរិក​ ចំពោះ​ទំនាក់​ទំនង​រវាង​កម្ពុជា ​-អាមេរិក​។


ឯក​ឧត្តម​ សុខ ​ឥសាន ​អ្នក​នាំគណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​តាម​សារ​តេឡេក្រាម​ថា​ «ការ​សម្តែង​កាសោ​កស្តា​យរ​បស់ ឯក​អគ្គរ​ដ្ឋទូ​ត ​អាមេរិក​ជា​សិទ្ធិ​រប​ស់លោក​ ។ប៉ុន្តែ​ ការ​មាន​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន​ សែន​ មិន​មែន​ជាកា​រចោទ​ប្រកាន់​ទេ​ តែ​ជា​ការ​ថា​តាម​ការ​លើក​ឡើង​ច្បាស់​ៗ​របស់​ លោក​ កឹម​ សុខា ​តែ​ប៉ុណ្ណោះ។បញ្ហា​សំខាន់​សូម​ ឯក​អគ្គរ​ដ្ឋទូត​មេត្តា​បញ្ជាក់​ច្បាស់​ ជូន​សាធារណ​ជន​បាន​ជ្រាប​ផង​ តើ ​ការ​ពិត​ អាមេរិក​បាន​ធ្វើ​ដូច​សំដីរ​បស់លោក​ កឹម​ សុខា​ និយាយមែន​ ប្ញុ អត់​ ?បេ​ មែន​ សូម​ថា​មែន​ បើ​មិន​មែន​ ថា​មិនមែនទៅ»។
អ្នក​នាំពាក្យ​រូប​នោះ​បញ្ជាក់​ថា រាជ​រដ្ឋាភិបាលក​ម្ពុជា​រប​ស់គណបក្ស​ប្រជាជន​កម្ពុជា​ មាន​នយោបាយ​ការ​បរទេស​ត្រឹម​ត្រូវ​ជា​មួយ​បណ្តា​ប្រទេសលើសកលលោ​ក ​ដោយ​មិនរើសអើ​ងជាតិ​សាសន៍​ ពណ៌​ សំបុរ ​និន្នាការ និង​មនោគម​វិជ្ជា ​ឡើយ​ ហើយ​ចាត់​ទុក​បណ្តាប្រ​ទេសទាំង​អស់​ គឺ​ជា​មិត្ត​កម្ពុជា​ ផ្អែក​លើមូ​លដ្ឋានគោរ​ពឯ​ករាជ្យ ​អធិបតេយ្យភា​ព ​បូរ​ណភាព​ទឹក​ដី​ មិន​ជ្រៀត​ជ្រែក​ចូលក្នុង​កិច្ចការផ្ទៃ​ក្នុង​ផងគ្នា​ ស្មើសិទ្ធិ ​និង​ ស្មើ​ភាព​គ្នា៕