សម្ដេច​តេជោ ​ហ៊ុន ​សែន ​អញ្ជើញ​ជួប​អភិបាល​ខេត្ត​ក្វាង​ស៊ី

129

ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃទី ​១២ កញ្ញា​ សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្តី​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ លោក​ Chen Wu​ អភិបាល​ខេត្ត​ក្វាង​ស៊ី ​នៅ ​Lyuan Resort។​


នៅ​ក្នុង​កិច្ចពិភាក្សា​នោះ​ លោក​អភិបាល​ខេត្ត​បាន​អរគុណ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ​ដែល​បាន​ អញ្ជើញ​មក​ចូល​រួម​ក្នុងពិព័រ​ណ៍ចិន​អាស៊ាន​១០​លើក​មក​ហើយ​ ដែល​បង្ហាញ​ពី​ការគាំទ្រដ​ល់​ការពង្រឹង​ទំនាក់​ទំនង និង​សហប្រតិបត្តិការ​រវាង​ចិន​នឹង​អាស៊ាន​ឱ្យ​កាន់​តែរឹ​ងមាំថែម​ទៀត​។ តាម​ពិត​ទៅការរៀប​ចំពិព័រណ៍នេះ​គឺស​ម្តេចតេជោ​បាន​ជួយ​សម្របសម្រួលរ​វាង​អាស៊ាន​ និង​ចិន​ ក្នុង​កំឡុង​ពេល​ដែល​លោក ​Wen ​Jiabao​ កាន់​តំណែង​ជានាយក​រដ្ឋ​មន្រ្តី​ដែល​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​បង្កើត​ឱ្យ​មាន​ពិព័រណ៍​នេះឡើ​ង​។ តា​មរយៈពិព័រណ៍​នេះគឺបាន​ជួយ​ពង្រីក​ទីផ្សារ​ផលិតផលក​ម្ពុជា​មក​កាន់​ប្រទេស​ចិន​យ៉ាង​ច្រើន ​ផង​ដែរ​និង​ ព្រម​ទាំង​បាន​ជំរុញ​ពាណិជ្ជកម្ម​នៃប្រទេស​ទាំង​ពី​ឱ្យ​បាន​ឈាន​ឡើងខ្ពស់​មួយ​កម្រិត​ធំថែ​មទៀ​ត។
លោក​អភិបាល​ខេត្ត​នឹង​សហការជំរុញវិនិយោគ​លើវិ​ស័យកសិកម្ម ​វិស័យ​អប់រំ​ និង​វិស័យ​ទេសចរណ៍​រវាងប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែខ្លាំង​ឡើង​ថែម​ទៀត​។
នៅ​ឆ្នាំ ​២០១៨​ ប្រទេស​កម្ពុជា​គឺ​ជាប្រទេស​កិត្តិយស​នៃ​ពិព័រណ៍​ចិន​អាស៊ាន​លើកទី ​១៥​ ស្រប​គ្នានឹ​ង​ខួប លើកទី​ ៦០​ នៃ​ទំនាក់ទំនង​ការ​ទូត​កម្ពុជាចិន​ និង​ខួប​១៥ឆ្នាំ ​នៃ​ទំនាក់​ទំន​ងដៃ​គូយុទ្ឋ​សាស្រ្ត​ចិន​ អាស៊ាន​ផង​ដែរ​។
លោក ​Chen Wu ​នឹង​រៀប​ចំគណៈប្រ​តិភូចុះ​ទៅ​ពិភាក្សាកា​រងារជា​មួយ​ក្រសួង​ពាក់ព័ន្ឋ​ មួយ​ចំនួននៅ​កម្ពុជា​ ដើម្បី​រៀប​ចំពិព័រណ័​លើក​ទី ១៥​ នេះឱ្យ​មាន​លក្ខណៈ​ពិសេស​ និ​ងជោគ​ជ័យខ្លាំង​បំផុត​។ ទាំង​អស់​នេះ​គឺដើម្បី​ពង្រឹងកិច្ច​ទំនាក់ទំ​នង​កម្ពុជា​ក្វាងស៊ី​ឱ្យ​រឹង​មាំ​ល្អ ​និង​រវាង​កម្ពុជា​និង​ចិន​ ឱ្យ​កាន់​តែ​ខ្លាំងនិង​រឹង​មាំថែម​ទៀ​ត។
លោក​ Chwen Wu បាន​ជម្រាប​ជូន​សម្តេច​ផង​ដែរ​ ប្រសិន​បើ​មាន​អ្វីឱ្យ​លោក​ជួយ​ គឺលោក​នឹង​ជួយឱ្យ​អស់​ពីលទ្ឋ​ភាព​។ នៅថ្ងៃនេះ​លោ​កអភិបាល​ខេត្ត​ បាន​ប្រគល់​អំណោយ​ចំនួន​ ១លាន​ដុល្លារ​ដល់​ សម្តេច​តេជោ ​ដើម្បីយក​ទៅ​ប្រើប្រាស់ជា​ប្រយោជន៍​សម្រាប់​សង្គ​មជាតិ​។
មុន​នឹង​បញ្ចប់​ លោក Chen Wu បានអរគុណ​សម្តេច​តេជោ ​ដែល​តែងតែគាំទ្រ​ និង​យក​ចិត្ត​ទុកដាក់​ចំពោះ ទំនាក់​ទំនង​ និង​កិច្ចសហប្រតិបត្តិការល្អ​ររវា​ងប្រទេស​ទាំង​ពីរ។
ទន្ទឹម​នឹង​នោះ ​លោក​អភិបាល​ខេត្ត​ ក៏​បាន​អរគុណ​ សម្តេច​តេជោ ​និង​រាជរដ្ឋាភិបាល​កម្ពុជាផង​ដែរ​ដែល​តែង​តែ​គាំទ្រ ​ពិព័រណ៍​ចិន​អាស៊ាន​តាំង​ពីដើម​រហូត​មក​។ បន្ទាប់​ពី​កិច្ចប្រ​ជុំសំណេះ​សំណាល​ដោយ​ភាព​ស្និទ្ឋ​ស្នាល​រួច​មក​ លោក ​Chen Wu បានរៀបចំពិធីជប់​លៀង​ជូន​សម្តេ​ច​តេជោ​ និង​គណៈប្រតិភូ​​នៅយប់នេះ​មុន​នឹ​ងអញ្ជើញ​វិល​ត្រឡប់​ទៅ​កាន់​ ព្រះរាជាណាចក្រកម្ពុជា​វិញ​ ៕