សម្តេច​តេជោ ​ហ៊ុន​ សែន​ ដឹក​នាំ​គណៈប្រតិភូ​ចាក​ចេញ​ពីស្រុក​ចិន​ មក​កាន់​កម្ពុជា​វិញ​ហើយ​

188

ក្វាងស៊ី-ចិន៖ សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​​មន្រ្តី​នៃ​ព្រះរាជា​ណា​ចក​ក្រម្ពុជា​ បាន​ដឹក​នាំគណៈ​ប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ធ្វើ​ដំណើរ​ចាក​ចេញ​ពីទីក្រុង​ណាន​នីន ​ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិនវិលត្រ​ឡប់​មក​កាន់មា​តុប្រទេ​សវិញ​ បន្ទាប់​ពី​បាន​ចូល​រួ​មនៅ​ក្នុង​ពិធី​បើកពិព័រណ៍​ចិន​-អាស៊ាន​លើក​ទី​១៤​។


តាម​រយៈ​ពិព័រណ៍នេះ ​ផលិត​ផល​កម្ពុជា​ជា​ច្រើន​ ជា​ពិសេស​ផលិត​ផលកសិកម្ម​បាន​នឹង​កំពុង​ហូរ​ចូល​មក​កាន់ប្រទេស​ចិន​ ដែល​បាន​ពង្រីក​ទីផ្សារ​ និង​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែមា​នទំហំធំឡើង​ជា​រៀង​រាល់​ឆ្នាំ។
ទន្ទឹម​នឹង​នេះដែរ ​ទំនាក់​ទំនង​មិត្ត​ភាព​ និង​កិច្ចសហ​ប្រតិបត្តិការ​រវា​ងកម្ពុជា​ និង​ខេត្តក្វាង​ស៊ី​ ក៏​កាន់​តែ​ជិត​ស្និទ្ឋ​ ហើយ​ជា​ពិសេស ​ទំនាក់ទំនង​និងសហប្រតិបត្តិការ​ជា​ដៃគូយុទ្ឋ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​ រវា​ងចិន​-កម្ពុជា​ ក៏​កាន់​តែឈាន​ទៅ​កាន់កម្រិត​ខ្ពស់​ជា​បន្ត​បន្ទាប់​។ មិត្ត​ចិន​គឺ​ជាខ្នង​បង្អែក​ដ៏រឹងមាំដែល​បន្តជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ​ដែល​គ្មានបរទេ​សណា​មក​បំបែក​បំបាក់​បាន​ឡើយ​៕