​បង់ក្លាដែស​៖ ជន​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​​ ៣សែន​ ៧​ម៉ឺន​នាក់​​​បាន​ភៀស​ខ្លួន​គេច​ចេញ​ពី​អំពើ​ហិង្សា​​នៅ​​មីយ៉ាន់ម៉ា​​​​

70

បង់ក្លាដែស៖ ការ​ប៉ាន់ប្រមាណ​​ឃើញ​ថា​មាន​ជន​ភៀស​ខ្លួន​​មូស្លីម​រ៉ូហ៊ីងយ៉ា​​ជាង ៣សែន ៧ម៉ឺន​នាក់​បាន​ភៀស​​ខ្លួន​ទៅ​កាន់​​បង់ក្លាដែស​​​ គេច​ចេញ​ពី​អំពើ​​ហិង្សា​​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​​​តាំង​ពី​​ចុង​ខែ​សីហា​​ ហើយ​ទី​ភ្នាក់ងារ​​ទទួល​ជន​​ភៀស​ខ្លួន​​អង្គការ​សហប្រជាជាតិ​​​ បាន​និយាយ​កាល​ពី​​ថ្ងៃ​អង្គារ​​ម្សិលមិញ​ថា ​ចំនួន​​នោះ​បាន​កើន​ឡើង​​លើស​​ពី​ការ​​វាយ​តម្លៃ​​ដែល​មាន​​តែ ៣​សែន ១ម៉ឺន​ ៣​ពាន់​នាក់​​កាល​ពី​ចុង​សប្ដាហ៍​​កន្លង​ទៅ​នេះ។

ចំនួន​អ្នក​​​មក​ដល់​កើន​ឡើង​​នេះ​​គឺ​​ជា​សន្ទុះ​មួយ ​​​​ដោយ​ចលនា​ជន​ភៀស​ខ្លួន​​​ជា​ច្រើន​​ដែល​បាន​ភៀស​ខ្លួន​​ទៅ​កាន់​ទឹក​ដី​​បង់ក្លាដែស​​ ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​​ដែល​មាន​​​ពុទ្ធសាសនិក​ភាគ​ច្រើន ​ចាប់​តាំង​ពី​អំពើ​ហិង្សា​​ផ្ទុះ​ឡើយ​​នា​ពេល​ចុង​ក្រោយ​​បំផុត​​​កាល​ពី​ថ្ងៃ​ទី២៥ ខែ​សីហា​​ ពី​កន្លែង​ដែល​​គេ​ហៅ​ថា​ច្រក​ឆ្លង​​កាត់​ទៅ​​ក្នុង​តំបន់​​ស្នាក់​នៅ​ថ្មី​ៗ​​ ដែល​នៅ​ទីនោះ​​មាន​គេ​រាប់​ចំនួន​អ្នក​​​មក​ដល់​។

អាជ្ញាធរ​​​បង់ក្លាដែស​​​កំពុង​​ផ្សព្វ​ផ្សាយ​ប្រាប់​ដល់​​ហ្វូង​មនុស្ស​​ ដែល​ដើរ​តាម​​ដង​ផ្លូវ​​​ឲ្យ​ទៅ​​កាន់​ជំរំ​ស្នាក់​នៅ​​គូទូប៉ាឡុង​ដែល​ត្រូវ​បាន​​រៀប​ចំ​​នោះ។ ផ្ទៃ​ដី​ប្រហែល​ ៦០៧​ហិកតា​រហូត​ដល់​ ៨០៩​ហិកតា​​នៅ​ភាគ​ខាង​ជើង​​តំបន់​គូទូប៉ាឡុង​​ ត្រូវ​បាន​គេ​ទុក​​ជា​ផ្នែក​មួយ​​ទៀ​សម្រាប់​​អ្នក​មក​ដល់​ថ្មីៗ៕​

អត្ថបទ៖ រិទ្ធី