សុខ​ ឥសា​ន៖ អាមេរិ​ក​ចេះឈឺចា​ប់ដែរ​ ?

488

ភ្នំពេញ៖ ឯក​ឧត្តម ​សុខ​ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​តាម​សារ​តេឡេក្រាម​ថា ក្រោយពេ​លដែល​សម្តេច​តេជោ ​ហ៊ុន​ សែន​ មាន​ប្រតិកម្ម​ចំពោះ​អំពើ​លូ​កដៃ​ជ្រៀត​ជ្រែក​កិច្ច​ការផ្ទៃក្នុង​កម្ពុ​ជា ក្នុង​ការ​ឃុប​ឃិត​ដាក់​ផែន​ការ​ឲ្យធ្វើការ​ផ្តួល​រំលំរា​ជរដ្ឋាភិបាល​ស្របច្បាប់នៅ​កម្ពុជា​ ដោយ​យក​តាម​គំរូ​ប្រទេស​យូហ្គោស្លាវី និងស៊ឺប​ប៊ីនោះ​ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ បាន​សម្តែង​នូវ​ការ​ឈឺចា​ប់ ​ហើយ​ថា​ជា​ការ​ចោទ​ប្រកាន់​មិន​ធម្មតា​។


ឯក​ឧត្តម​បញ្ជាក់​បន្ថែម​ថា ​«សូម​អរគុណ​ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិ​កដែ​លសម្តែង​ការ​ឈឺចា​ប់ នៅ​ពេលមាន​ការ​ប៉ះទង្គិច​ដល់​ខ្លួន ហើយ​សង្ឃឹម​ថា ឯកឧត្តម​ ទូត​ក៏​យ​ល់ពី​ការឈឺចាប់​របស់ប្រទេសតូ​ចតាចដែល​បង្ក​ឡើង​ដោយ​ប្រទេសធំៗ​ផង​ដែរ​ ។គេនៅចង​ចាំមិនភ្លេ​ចទេ​ថា កាល​ពីឆ្នាំ ​២០១៦​ មាន​លេច​លឺ​ព័ត៌​មាន​ថា ប្រទេស​រុស្សី​បាន​លូកដៃ​ចូល​ក្នុងកិច្ចការ​បោះ​ឆ្នោត​របស់​អាមេរិក​ ដែល​ធ្វើ​ឲ្យ​អាមេរិក​ មាន​ការ​ខឹង​សម្បារ​និង​ឈឺចា​ប់ ​។
ឯក​ឧត្តម​បន្តថា ​ដល់​បញ្ហា​កម្ពុជា​ដែល​ កឹម​ សុ​ខា និយាយ​ច្បាស់ៗ​ថា អាមេរិក​ជាអ្នក​រៀប​ចំផែន​ការ​ និង​ណែនាំ​ឲ្យខ្លួន​ធ្វើ​សកម្មភាព​ផ្តួល​រំលំរាជ​រដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់​ តាម​គំរូ​ប្រទេស​យូហ្គោ​ស្លាវី​ និង​ស៊ែបប៊ី ​។ តើ​បញ្ហា​នេះ ​គួរ​ឲ្យ​ប្រមុខរាជរដ្ឋាភិបាល​ ចេះឈឹ​ចាប់​ដែរឬ​ទេ? ​ប្រាកដ​ជា​ ចេះឈឺចា​ប់ដូច​ ឯកអ​គ្គរដ្ឋ​ទូតអាមេ​រិក ​ដែរ​ ។
ដើម្បី​ជម្រះ​ការ​សង្ស័យ ​គួរ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ បង្ហាញ​មហាជន​ឲ្យច្បា​ស់មក​ តើ​អាមេរិក​ ពិត​ជា​បាន​ដាក់​ផែនការ ​និង​បញ្ជាឲ្យ ​កឹម​ សុខា យក​គំរូតាម​ប្រទេស​យូហ្គោស្លាវី និង​ស៊ែបប៊ី ​មែន​ដូច​កឹម ​សុខា​ថា​ ឬ​ទេ ​ឬ​មិន​មែន​ ? មិន​គួរ​នៅស្ងៀម និ​ងនិយាយ​ប្រាស​ចាក​សំណួរនោះ​ទេ​ នាំ​ឲ្យ​សង្ស័យ​ នៅ​តែសង្ស័យ​ដដែល​៕