ចិន​គាំទ្រ​​ដំណោះស្រាយ​​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ប្រឆាំង​នឹង​​កូរ៉េ​ខាង​ជើង

53

ចិន៖ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​​លោក គេង ស័ង ​កាល​ពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា ​ចិន​គាំទ្រ​​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ ​​ដែល​ប្រកាន់​យក​​​នូវ​​វិធាន​ការ​​ចាំ​បាច់​​ប្រឆាំង​នឹង​​ការ​សាក​ល្បង​​អាវុធ​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាង​ជើង​។

​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​ បាន​អនុម័ត​​ជា​ឯកច្ឆន្ទ​​នូវ​ដំណោះស្រាយ​​​មួយ ដើម្បី​​ដាក់​ទណ្ឌកម្ម​ថ្មី​​ៗ​ទៅ​លើ​​កូរ៉េ​ខាង​ជើង​ ដោយ​សារ​តែ​​ប្រទេស​នេះ​​បាន​​សាក​ល្បង​​អាវុធ​នុយក្លេអ៊ែរ​​របស់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី៣ ខែ​​កញ្ញា​​ដែល​​​ជា​ការ​រំលោភ​​ទៅ​លើ​ដំណោះស្រាយ​​​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ UN​។ ​លោក គេង ស័ង បាន​និយាយ​ថា ដំណោះស្រាយ​​​នោះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​​ជំហរ​ឯកច្ឆន្ទ​ របស់​សមាជិក​​ក្រុម​​ប្រឹក្សា​សន្តិសុខ​​​​នៅ​ក្នុង​ការ​ការពារ​​សន្តិភាព​ និង​ស្ថិរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​​ និង​នៅ​​ក្នុង​តំបន់​ ក៏​ដូច​ជា​ការ​ជំរុញ​​ឲ្យ​ឧបទ្វីប​កូរ៉េ​​មិន​មាន​អាវុធ​​នុយក្លេអ៊ែរ​ ហើយ​នឹង​ប្រកាន់​ខ្ជាប់​​នូវ​ការ​មិន​រីក​​សាយ​ភាយ​​អាវុធ​​នៅ​ជុំ​វិញ​​ពិភព​លោក​​ផ​ង​ដែរ៕​​​

អត្ថបទ៖ មករា