អេ​ស្ប៉ា​ញ​ទម្លាក់​អាល្លឺម៉ង់​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាល់បោះ​ជើងឯក​អឺរ៉ុប​

44

បាល់​បោះ៖ ​បេក្ខភាព​ម្ចាស់​ការពារ​តំណែង​ជើងឯក​អេ​ស្ប៉ា​ញ បាន​ឡើង​ទៅលេង​បន្ត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ រឺ​ក៏​ ៤​ក្រុម​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍ FIBA BuroBasket ជា​លើក​ទី​១០​ផ្ទួនៗ​គ្នា បន្ទាប់ពី​បាន​ទម្លាក់​ក្រុម​អាល្លឺម៉ង់​កាលពី​ថ្ងៃ​រាត្រី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ​។​​ការប្រកួត​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កីឡដ្ឋាន Sinan Erdem Arena ទីក្រុង Istanbul ប្រទេស​ទួរគី ក្រុម​អេ​ស្ប៉ា​ញ​លេង​បាន​យ៉ាង​ល្អ​ដោយ​កីឡាករ​កំពូល Marc Gasol នៅតែ​ជួយ​ក្រុម​ស្វែងរក​ជ័យជំនះ​ទាល់​តែ​បាន ពោល​គឺ​អេ​ស្ប៉ា​ញ​បាន​យកឈ្នះ​លើ​អាល្លឺម៉ង់​ដោយ​ពិន្ទុ 84-72 ក្នុង​វគ្គ ៨​ក្រុម​ចុងក្រោយ​។​ ​​Marc Gasol ដែល​ជា​ប្អូនប្រុស​បង្កើត​ជាមួយ Pau Gasol គេ​រក​បាន ២៨​ពិន្ទុ​ពី​ការប្រកួត​ដោយ​បញ្ចប់​ពាក់​កណ្ដាល​ផ្លូវ​ គឺ​អេ​ស្ប៉ា​ញ​នាំមុខ​អាល្លឺម៉ង់ 34-31 ខណៈ​ដែល​ការប្រកួត​បន្ត​ក្នុង​វគ្គ​ទី៣​ និង​ទី​៤ អេ​ស្ប៉ា​ញ​នៅតែ​រក្សា​ការ​នាំ​មុខ​បាន​យ៉ាង​ល្អ ស្រប​ពេល​ដែល​មិត្ត​រួម​ក្រុម Sergio Rodriguez ក៏​រក​បាន ១១ពិន្ទុ ហើយ Pau Gasol រក​បាន ១៩​ពិន្ទុ ចំណែក​ឯ​កីឡាករ​អាល្លឺម៉ង់ Dennies Schroder វិញ​គេ​រក​បាន ២៧ពិន្ទុ​ជាមួយ​និង ៨​បាល់​បញ្ជូន​។

​​ចំពោះ​មុខ​ក្រុម​អេ​ស្ប៉ា​ញ​បេក្ខភាព​ម្ចាស់​ការពារ​តំណែង​ជើងឯក​ និង​ឡើង​ទៅ​ជួប​ជាមួយ​ក្រុម​ស្លូ​វា​នៀក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត បន្ទាប់ពី​ស្លូ​វា​នៀ​ឈ្នះឡា​ត់វៀ​103 ទល់​នឹង 97៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ