ជប៉ុន​ស្វាគមន៍​​ចំពោះ​ការ​​ដាក់​ទណ្ឌកម្ម​ថ្មី​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​ទៅ​លើ​​ប្រទេស​កូរ៉េ​ខាង​ជើង

52

ជប៉ុន៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន ហ្សូអាបេ បាន​មាន​ប្រសាសន៍​​កាល​ពី​ថ្ងៃ​អង្គារ​ថា ជប៉ុន​​សូម​ស្វាគមន៍​​ចំពោះ​​ការ​បោះ​ឆ្នោត​​​គាំទ្រ ​​នូវ​សំឡេង​​ជា​ឯកច្ឆន្ទ​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​​​ ដើម្បី​ដាក់​ទណ្ឌកម្ម​​បន្ថែម​​ទៅ​លើ​​កូរ៉េ​ខាង​ជើង​​ ដោយ​បាន​លើក​ឡើង​ថាវា​ពិត​ជា​មាន​សារសំខាន់​​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​​នូវ​នយោបាយ​​​របស់​កូរ៉េ​ខាង​ជើង​​តាម​រយៈ​ការ​​ដាក់​សំពាធ​​នេះ។

ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​​ បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​​​ជា​ឯកច្ឆន្ទ​​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​​​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​សារ​តែ​​ប្រទេស​នេះ​​បាន​​បាញ់​សាក​ល្បង​​​ នូវ​គ្រាប់​បែក​​នុយក្លេអ៊ែរ​​​ដ៏​មាន​កម្លាំង​​ខ្លាំង​លើក​ទី៦ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា។ ពោល​គឺ​ទណ្ឌកម្ម​​បន្ថែម​នេះ​គឺ​​ការ​ដាក់​បម្រាម​​ទៅ​លើ​ការ​​នាំ​ចេញ​​វាយនភណ្ឌ និង​ការ​បិទ​​មិន​ឲ្យ​នាំ​ចូល​ប្រេង​ឆៅ​។ លោក អាបេ បាន​ប្រាប់​អ្នក​​សារព័ត៌មាន​ថា ជប៉ុន​ចង់​ធ្វើ​​លំហាត់​នូវ​ភាព​​ជា​អ្នក​ដឹក​នាំ​​​មួយ​ ដើម្បី​​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​​នូវ​នយោបាយ​​របស់​ក្រុង​ព្យុងយ៉ាង​​ តាម​រយៈ​ការ​​សហប្រតិបត្តិការ​ជាមួយ​សហគមន៍​អន្តរជាតិ៕​​​​

អត្ថបទ៖ មករា