កម្ពុជា ​និង​ចិន ​ឯក​ភាព​បង្កើត​ស្ថាប័ន​ស្រាវ​ជ្រាវ​រួម​គ្នា​ទៅ​លើ​បញ្ហា​បដិវត្ត​ពណ៌​

211

ចិន៖ តាម​រយៈ​ជំនួប​រវាង​សម្តេច​​តេជោ ​ហ៊ុន​ សែន ​នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា​ និង​ឯក​ឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី​ចិន​ ហ្សាង ​កាវ​លី ​នៅ​ប្រទេសចិន​កាល​ពីរសៀល​ថ្ងៃ​ទី១១កញ្ញា ​ភាគី​ទាំង​ពីរ​ បាន​លើក​ឡើង​ដោយ​ឯក​ភាព​គ្នា ​បង្កើ​តស្ថាប័ន​ស្រាវជ្រាវ​រួម​គ្នា​អំ​ពីបញ្ហា​បដិ​វត្តពណ៌​។


នេះ​ជា​ការ​បញ្ជាក់ ​រប​ស់ឯកឧត្តម​ កៅ ​គឹម​ហួន​ រដ្ឋ​មន្ត្រី​ប្រតិ​ភូអមនាយក​រដ្ឋ​មន្ត្រី​ ដែល​បាន​ប្រាប់ក្រុ​ម​អ្នក​សារព័ត៌​មាន​បន្ទាប់​ពី​បាន​សម្តេច​ត្រឡប់​មក​ដល់​កម្ពុជា​នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី១៣​កញ្ញា​នេះ។​
សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ជំនួបនានា​រវា​ងសម្តេច​តេជោ ​ ជា​មួយ​មេដឹក​នាំ​ចិន​នៅ​ឯប្រទេស​ចិន​ ភាគី​ចិ​ន បាន​បង្ហាញ​នូវ​ការ​គាំទ្ររាជ​រដ្ឋាភិបាល​កម្ពុជា​ អំពី​បញ្ហានយោបាយ​ចុង​ក្រោយ​នេះ ​ ជាពិសេស​ប្រទេស​ចិន​បាន​បញ្ជាក់​សា​ជាថ្មីថា​ចិន​ប្រឆាំង​ដា​ច់ខាត​ចំពោះ​ការ​ជ្រៀត​​ជ្រែក​កិច្ចកា​រផ្ទៃក្នុងរបស់​ប្រទេស​កម្ពុ​ជា ហើយ​បាន​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​៕