Dortmund ចង់បាន​ ៣​ពិន្ទុ​ពី​ម្ចាស់ផ្ទះ Spurs រាត្រី​នេះ​នៅ UEFA Champions League ពូ​ល H

97

បាល់ទាត់៖ លោក Peter Bosz​ គ្រូ​បង្វឹក​ក្រុម​អាល្លឺម៉ង់ Borussia Dortmund ចង់​ឃើញ​កូន​ក្រុម​របស់​ខ្លួន​ធ្វើ​ឲ្យ​ល្អ​បំផុត​ពេល​ជួប​ម្ចាស់ផ្ទះ Spurs រាត្រី​នេះ​ក្នុង​ពូ​ល H ក្រប​ខណ្ឌ UEFA Champions League​។​ការប្រកួត​និង​ធ្វើ​នៅ​កីឡដ្ឋាន Wembley​ ដោយសារ​កីឡដ្ឋាន​ចាស់​របស់ Spurs កំពុង​ជួសជុល​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវ​កាល​ក្រោយ​។ ជុំវិញ​ការប្រកួត​យប់​នេះ​វិញ​ខ្សែប្រយុទ្ធ​អង់គ្លេស Harry kane ​របស់​ម្ចាស់ផ្ទះ ​និង​កីឡាករ​សំខាន់​ផ្សេងទៀត​គឺ​ត្រូវ​បាន​លោក Mauricio Pochettino ត្រៀម​ជាស្រេច​ដើម្បី​ទប់ទល់​ក្រុម​ភ្ញៀវ Dortmund ផង​ដែរ​។​ គួរ​បញ្ជាក់​ថា​ ការ​ជួប​គ្នា​ចុងក្រោយ ​២​ប្រកួត​នៅ Champions League រដូវ​កាល​មុន​គឺ Dortmund បាន​ទម្លាក់ Spurs ក្នុង​វគ្គ ៨​ក្រុម​ចុងក្រោយ ៥-១ ​សរុប​ទាំង​ ២​ជើង ដោយ​ជើង​ទី​១ Dortmund ឈ្នះ ៣-០ និង​បន្ត​ឈ្នះ​នៅផ្ទះ Spurs ទៀត​ក្នុង​ជើង​ទី​២ ២-១​។ រំលឹក​ដែរ​ថា Dortmund ទើបតែ​លក់​ខ្សែប្រយុទ្ធ​សំខាន់​របស់​ខ្លួន Ousmane Dembele​ ទៅកាន់ Barcelona ក្នុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​៕​

​អត្ថ​ប​ទ៖ ឈិ​ត រតនា