ធនាគារ​អភិវឌ្ឍន៍​ជនបទ​ បង្ហាញ​ពី​គម្រោង​សាងសង់​ឃ្លាំង​ នឹង​ឡ​សម្ងួត​ស្រូវ

114

ភ្នំពេញ ៖ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​នាពេលថ្មីៗនេះ ​​បាន​ប្រកាស​ជា​សាធារណៈ​ដល់​ក្រុមហ៊ុន​ដែល​មាន​បទពិសោធន៍​ពាក់ព័ន្ធ ​វិស័យ​ស្រូវ​-​អង្ករ​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​ និង​ធ្វើ​ប្រតិបត្តិការ​លើ​ឃ្លាំង​ស្តុក​ស្រូវ​ចាប់ពី ​៥០ ០០០​តោន​ឡើង​ទៅ ។

អនាគារ​អភិវឌ្ឍន៍ជនបទ ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា ​ក្រុមហ៊ុន​ដែល​មាន​បទ​ពិសោធន៍​ពាក់ព័ន្ធ ​វិស័យ​ស្រូវ​-​អង្ករ​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍ ​និង​ធ្វើ​ប្រតិបត្តិការ​លើ​ឃ្លាំង​ស្តុក​ស្រូវ ​ហើយ​ជាក់​ ស្តែង​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ ធនាគារ​អភិវឌ្ឍន៍​ជនបទ ​បាន​ចេញ​សេចក្តីជូន​ ដំណឹង​ស្តីពី ​សំណើរ​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍ ​និង​ធ្វើ​ប្រតិបត្តិការ​លើ​ឃ្លាំង​ស្តុក​ស្រូវ​ចាប់ពី ៥០ ០០០​តោន ​ឡើងទៅ ​និង​ឡ​សម្ងួត​ស្រូវ​ដែល​មាន​សមត្ថភាព​សម្ងួត​បាន​ ចាប់ពី ១៥០០​តោន​ឡើង​ទៅ​ក្នុង​មួយថ្ងៃ​។

សេចក្តី​ជូន​ដំណឹង​ខាងលើ​ បាន​បង្ហាញថា ទីតាំង​ខេត្ត​ចំនួន​៣ គឺ ខេត្តកំពង់ធំ ​ខេត្តព្រៃវែង ​និង​ខេត្តតាកែវ ​ហើយ​រហូតដល់​ថ្ងៃ​ផុត​កំណត់​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧ ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ទទួល​ បានការ​ស្នើសុំ​ចូលរួម​គម្រោង​សាងសង់​ឃ្លាំង ​និង​ឡ​ស​ម្ងួ​ត​ស្រូវ ​បានតែ​ចំនួន​៤​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​ក្នុង​បី​តំបន់​។

លើសពីនេះ ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ លើកឡើងថា ​សំរាប់​ក្រុមហ៊ុន​សូម​រួសរាន់​ដាក់​សំណើ​គម្រោង និង​ផែនការ​អាជីវកម្ម​លម្អិត​ រួមទាំង​គម្រោងការ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស ​មក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ឱ្យបាន​មុន​ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៧៕