ប្រធានាធិបតី​ស៊ីរី និង​​រដ្ឋមន្ត្រី​ការពារ​ជាតិ​​រុស្ស៊ី​ជួប​​​​​​​ពិភាក្សា​គ្នា​ពី​​គំរោង​​វាយ​ប្រហារ​​ក្រុម​រដ្ឋ​​អ៊ីស្លាម​

81

ស៊ីរី៖ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​​ឲ្យ​ដឹង​ថា លោក សឺហ្គេ សយហ្គូ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​រុស្ស៊ី​​បាន​អញ្ជើញ​​ទៅ​ជួប​​​ប្រធានាធិបតី​ស៊ីរី​លោក​​ បាសា អាល់អាសាត ​កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​​តាម​ការ​បង្គាប់​​របស់​ប្រធានាធិបតី​​រុស្ស៊ី​លោក វ៉្លាឌីមៀ ពូទីន។

 

​ទូរទស្សន៍​របស់​ប្រទេស​ស៊ីរី​ក៏​បាន​​បង្ហាញ​ឲ្យ​​ឃើញ ​​ពី​ការ​ជួប​គ្នា​​​រវាង​​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី និង​ប្រធានាធិបតី​​ស៊ីរី​នៅ​ទីក្រុង​ដាម៉ាស់​​​នោះ​ដែរ។ ​ចំណែក​មន្ត្រី​ការិយាល័យ​​លោក អាសាត ​បាន​លើក​ឡើង​​ថា ​ជំនួប​នេះ​​បាន​ផ្ដោត​​ទៅ​លើ​​​គំរោង​​ជា​ច្រើន​​ ដើម្បី​​ដណ្ដើម​យក​ទីក្រុង​​​​ដេអាល់ហ្ស័រ​​មក​វិញ និង​​ដើម្បី​​​ពង្រឹង​​​ការ​ប្រឹង​ប្រែង​​វាយ​ប្រហារ​​លើ​ក្រុម​ភេរវករ​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​ រហូត​ទាល់​តែ​​​អស់​ពួក​គេ​ទាំង​ស្រុង​តែ​ម្ដង។ លោក សយហ្គូ និង​លោក​អាសាត បាន​ពិភាក្សា​​លើ​កិច្ច​ព្រមព្រៀង​ស្ងប់​សឹក​​នៅ​តាម​តំបន់​​មួយ​ចំនួន​ក្នុង​​ប្រទេស​ស៊ីរី​ ដែល​បាន​ធ្វើ​​ឲ្យ​កង​ទ័ព​​ស៊ីរី​ទទួល​បាន​ជោគ​ជ័យ​​ថែម​​ទៀត​ និង​ក្រុម​សម្ព័ន្ធមិត្ត​​របស់​​ខ្លួន​ផង​ក្នុង​ការ​វាយប្រហារ​​ក្រុម​ភេរវករ​​តាម​តំបន់​ផ្សេង​ៗ​ទៀត​ជា​ច្រើន។ ​កាល​ពី​សប្ដាហ៍​មុន​​កង​ទ័ព​ស៊ីរី​​បាន​វាយ​​លុក​ ទៅ​​ដល់​ទី​ក្រុង​​ដេអាល់ហ្ស័រ​ជា​ទីក្រុង​​ក្នុង​ខេត្ត​​ដេអាល់ហ្ស័រ​ នៅ​តាម​ដង​ទន្លេ​អឺហ្វ្រេត​​បំបែក​​ក្រុម​រដ្ឋ​អ៊ីស្លាម​​​ដែល​ហ៊ុម​ព័ទ្ធ​តំបន់​រដ្ឋាភិបាល​​គ្រប់​គ្រង និង​​នៅ​ក្បែរ​​មូលដ្ឋាន​​ទ័ព​អាកាស៕​​

 

អត្ថបទ៖ រិទ្ធី