Mercedes និង Lewis Hamilton សម្ពោធ​រថយន្ត​តំលៃ​ខ្ទង់លាន​ដុល្លារ និង​មាន​តែ​ ២៧៥​គ្រឿង​​ប៉ុណ្ណោះ​នៅ​លើ​លោក​

74

ប្រណាំង​រថយន្ត៖ ​ជើង​ឯក Formula One ពិភពលោក ៣​សម័យ Lewis Hamilton បាន​ចូលរួម​ពិធី​សម្ពោធ​រថយន្ត​ថ្មី​របស់ Mercedes-Benz នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ ជា​រថយន្ត​ដែល​មាន​តំលៃ​ខ្ទង់លាន​ដុល្លារ​​ល្បឿន​លឿន​ស្រដៀង Formula One និង​មាន​មិន​ច្រើន​គ្រឿង​ឡើយ​នៅ​លើ​លោក​។

​​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​បំផុត​មួយ​លើ​លោក Mercedes-Benz បាន​អញ្ជើញ​តារា Formula One របស់​ខ្លួន Lewis Hamilton ក្នុង​ការ​ដាក់​សម្ពោធ​រថ​យន្ត​ដ៏​អស្ចារ្យ​នេះ​។ ​Hypercar ជា​រថយន្ត​ដែល​មាន​ល្បឿន​លឿន​ឡើង​ដល់ ៣៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ដោយសារ​កម្លាំង​ម៉ាស៊ីន​ជាង ១​ពាន់​​សេះ ល្បឿន​ចេញដំណើរ​នៃ​រថយន្ត​ចេញដំណើរ​ពី ០ ទៅ ២០០​គីឡូម៉ែត្រចំណាយ​ពេល​មិន​ដល់ ៦វិនាទី​ផង​។ ​តំលៃ​នៃ​រថយន្ត​ដ៏​ប្រណិត​នេះ​គឺ​មួយ​គ្រឿង​ថ្លៃ ២.៣៩​លាន​ដុល្លារ​អាមេរិក តែ​មិន​ប្រាកដ​ថា​មាន​លុយ​អាច​ទិញ​បាន​នោះ​ទេ ពោល​គឺ Mercedes ផលិត​រថយន្ត​នេះ​ឡើង​តែ ២៧៥​គ្រឿង​ប៉ុណ្ណោះ​ដើម្បី​អបអរ​ខួប ៥០​ឆ្នាំ ហើយក៏​បាន​លក់​ចេញ​អស់​ដែរ​។ ​Mercedes មិន​មែន​ជា​ក្រុមហ៊ុន​រថយន្ត​ដែល​មួយ​គត់​បង្ហាញខ្លួន​ក្នុង​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង Frankfurt នោះ​ទេ កីឡាករ​ប្រណាំង​រថយន្ត Formula One មួយ​រូប​ទៀត Niko Hulkenburg ក៏​មាន​វត្តមាន​ក្នុង​បទ​បង្ហាញ​រថយន្ត​ថ្មី​របស់ Renault ម៉ូដែល Megane RS៕
​អត្ថបទ​៖​នាង សុភា​វុ​ធ