ទីក្រុង Los Angeles ទទួល​បាន​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្តៅ​២០២៨

81

អូឡាំពិក៖ ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក នឹង​ទទួល​បាន​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្តៅ​២០២៨ បន្ទាប់ពី​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​គណៈកម្មាធិការ ហើយ​នឹង​មានការ​ប្រកាស​ផ្លូវការ​ឆាប់ៗ​នេះ​។​​មានន័យថា​ ទីក្រុង​ប៉ារីស​ប្រទេស​បារាំងនឹង​ទទួល​បាន​សិទ្ធិ​ជា​ម្ចាស់ផ្ទះ​អូឡាំពិក​២០២៤ តាម​គំរោងដែល IOC ប្រកាស​កាលពី​ខែ​កក្កដា​ថា ទីក្រុង​បេក្ខភាព​ទាំងពីរ​នឹង​ទទួល​បាន​សិទ្ធិ​រៀបចំ​ដូចគ្នា គ្រាន់តែ​ជ្រើសរើស​ថា​ទីក្រុង​រៀបចំ​មុន​។ ​Los Angeles ដែល​ធ្លាប់​រៀបចំ​អូឡាំពិក​ពីរ​លើក១៩៣២ និង១៩៨៤ ធ្លាប់​បាន​លើក​ឡើង​ថា អូឡាំ​ពិក​នៅ Los Angeles នឹង​ជា​អូឡាំពិក​ដែល​ចំណាយ​ថវិកា​តិច​ក្នុង​ការ​រៀបចំ អាស្រ័យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ តែ​ប៉ារីសវិញ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​បន្ថែម​ លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។ ​សេចក្ដី​ប្រកាស​ផ្លូវការ​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​សប្ដាហ៍​នេះ ខណៈ​អូឡាំពិក​អន្តរជាតិ​កំពុង​ជួបជុំ​នៅ​ទីក្រុង Lima ប្រទេស​ប៉េ​រូ ក៏​នឹង​មាន​ពិធី​ចុះហត្ថលេខា​ផ្លូវការ​រវាង IOC និងទីក្រុង​បេក្ខភាព​ទាំងពីរ Paris ២០២៤ និង Los Angeles ២០២៨៕
​អត្ថបទ​៖​នាង សុភា​វុ​ធ