មន្ត្រី​អូឡាំពិក​ជប៉ុន Suzuki ចុះ​ត្រួត​ពិនិត្យ​មើល​ការ​សាងសង់​កីឡដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង Tokyo 2020

172

អូឡាំពិក៖ ​កាលពី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​ក្រុម​ប្រមុខ​ដឹកនាំ​អូឡាំពិក​ជប៉ុន​លោក Shunichi Suzuki បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ជាច្រើន​ចុះ​ធ្វើ​ទស្សនកិច្ច​ លើ​ដំណើរ​ការ​សាង​សង​កីឡដ្ឋាន​ត្រៀម​អូឡាំពិក​នៅ​ឆ្នាំ​២០២០។​​មន្ត្រី​អូឡាំពិក​ជប៉ុន​លោក Shunichi Suzuki ក្រោយ​បាន​ដើរ​ទស្សនកិច្ច​យ៉ាង​លំអិត​រួចហើយ ​លោក​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ដំណើរ​នៃ​ការ​សាង​សង​កំពុង​រលូន​ ពោល​គឺ​នឹង​អាច​រួចរាល់​តាម​កាលវិភាគ​បញ្ចប់​ការសាងសង់​។​ ​អេ​ស្ការ​វ៉ា​ទ័​រ​ឡាន​ចាក់​បេតុង រួម​ជាមួយ​ក្រុម​ការងារ​កំពុង​ដុត​ដៃ​ដុតជើង ពោល​គឺ​ពួកគេ​បាន​ធ្វើ​ការ​បន្ថែម​ម៉ោង​ ដើម្បី​ធ្វើ​យ៉ាង​ណា​បញ្ចប់​ការសាងសង់​ឲ្យ​ទាន់​ពេល​វេលា​ដែល​កំណត់ទុក។ ទោះបីជា​យ៉ាង​ណាក៏ដោយ​អាជ្ញាធរ​ បាន​ប្រឈមមុខ​នឹង​បញ្ហា​មួយ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​ពីរ​បី​ខែ​ចុងក្រោយ ពោល​គឺ​មេការ​សាង​សង​មួយ​រូប​ដែល​មាន​វ័យ 23ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង ក្រោយ​ចូល​ធ្វើ​ការ​ និង​ថែម​ម៉ោងជាង 200ម៉ោង​ក្នុង​មួយ​ខែ​នោះ។​

ដោយឡែក​ឯ​ការ​សាងសង់​នឹង​ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន ​យ៉ាងហោចណាស់​នៅ​ត្រឹម​ខែ​មិនា​ឆ្នាំ២០១៩ ប៉ុន្តែ​កីឡដ្ឋាន​ជាតិ​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​ដំបូង​នៅឡើយ​នោះ​ទេ​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ