Cristiano Ronaldo នឹង​បង្ហាញខ្លួន​ពេល Real Madrid ជួប APOEL Nicosia យប់​នេះ​

352

បាល់ទាត់៖ ​គ្រូ​បង្វឹក Real Madrid លោក Zinedine Zidane បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​​ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នឹង​វិល​ចូល​លេង​វិញ​យប់​នេះ​ពេល Real Madrid ទទួល​ស្វាគមន៍​ក្រុម​មកពី​កោះ Cyprus, APOEL Nicosia ប្រកួត​ដំបូង​វគ្គ​វិល​ជុំ​ក្នុង​ពូ​ល UEFA Champions League​។

​​ម្ចាស់​ជ័យ​លាភី​កីឡាករ​ឆ្នើម​បំផុត​នៅ​អឺរ៉ុប​ថ្មីៗ​រូប​នេះ បាន​អវត្តមាន​អោយ Real Madrid បួន​ប្រកួត​មក​ហើយ ក្រោយ​រង​ការ​ពិន័យ​ បន្ទាប់ពី​ច្រាន​អាជ្ញា​កណ្តាល​ពេល Real Madrid ឈ្នះ Barcelona លើក​ពាន Spanish Super Cup​។ ​Real Madrid នឹង​បើក​យុទ្ធនា​ការ​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន ខណៈ​គ្រូ​បង្វឹក Zinedine Zidane មិន​បារម្ភ​ពី​ទំរង់​លេង​របស់​ក្រុម​ឡើយ ក្រោយ​ស្មើ​មិន​គួរ​អោយ​ជឿ​ក្នុង​ផ្ទះ​ខ្លួនឯង​ជាមួយ Levante ១-១ កាលពី​ថ្ងៃ​សៅរ៍​ក្រប​ខណ្ឌ​អេ​ស្ប៉ា​ញ La Liga​។ ​ជុំវិញ​ព័ត៌មាន​កីឡាករ​វិញខ្សែប្រយុទ្ធ​បារាំង Karim Benzema នឹង​អវត្តមាន​ដោយសារ​របួស​។ ជុំវិញ​បញ្ហា​ប្រយុទ្ធ​នេះ​ត្រូវ​បាន​អ្នកសារព័ត៌មាន​ចោទសួរ ហើយ​លោក Zidane និយាយ​ថា ប្រសិនបើ Alvaro Morata នៅ​ជា​រឿង​ល្អ តែ​វា​មិន​អាច​ទៅ​រួច​អ្វីៗ​ផុត​ទៅ​ហើយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ