អតិ​ត​គ្រូ​បង្វឹក​អង់គ្លេស Roy Hodgson ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក Crystal Palace

83

បាល់ទាត់៖ ​អតិ​ត​គ្រូ​បង្វឹក​ក្រុម​ជំរើស​ជាតិ​អង់គ្លេស​លោក Roy Hodgson ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ Crystal Palace ហើយ ក្រោយពី​ក្លឹប​ទើបតែ​បាន​បណ្ដេញ​ចេញ​លោក Frank de Boer ដែល​កាន់​តំណែង​ទើបបាន ១០​សប្ដាហ៍​។

 

​​លោក Roy Hodgson ដែល​បច្ចុប្បន្ន​មាន​វ័យ ៧០​ឆ្នាំ​ទៅ​ហើយ​នោះ មិន​មាន​ក្លឹប​ដឹកនាំ​តាំងពី​ចាក​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​អង់គ្លេស​ក្រោយ​ធ្លាក់​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៅ Euro ២០១៦ ក្រោម​ថ្វី​ជើង​ក្រុម​អ៊ី​ស្លង់​។ ​លោក Hodgson ដែល​ជា​អតិ​ត​កីឡាករ​របស់ Crystal Palace ស្រាប់ ធ្លាប់​ដឹកនាំ​ក្លឹប​ជាច្រើន​នៅ​អង់គ្លេស​ដូចជា Blackburn Rovers, Fulham, Liverpool និង West Brom​។ ​ដោយឡែក​លោក Frank de Boer ដែល​ទើប​ត្រូវ​បាន​បណ្ដេញ​ចេញ​នោះ ​គឺ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ចាប់ផ្ដើម​រដូវ​កាល អាក្រក់​បំផុត​រយៈពេល ១០០​ឆ្នាំ​មិន​ធ្លាប់​មាន​ជាប់​កំណត់ត្រា​គ្រូ​បង្វឹក​ដែល​ដឹក​នាំ​នៅ Premier League រយៈពេល​ខ្លី​បំផុត​។ បរាជ័យ​ចុងក្រោយ​កាលពី​ថ្ងៃអាទិត្យ​នៅផ្ទះ Burnley ក្រុម​របស់​លោក Frank de Boer មានឱកាស​ច្រើនតែ​សុទ្ធតែ​ខ្ជះខ្ជាយ​នៅមុខ​ទី​ធ្វើ​អោយ Crystal Palace ធ្លាក់​ទៅ​បាត​តារាង​មិនទាន់​ស៊ុត​ចូល​ទី ក្រុម​ណាមួយ​បាន​នៅឡើយ​។​ ​លោក Roy Hodgson នឹង​ចូលកាន់​តំណែង​ភ្លាមៗ​ដឹកនាំ​ក្រុម Crystal Palace ជួប​ជាមួយ Southampton ថ្ងៃ​សៅរ៍​នេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ