មនុស្ស​ ៤​នាក់​បាត់​បង់ជីវិត​ក្រោយ​ពី​ព្យុះ ​Irma​ បោក​បក់​លើ​ប្រទេស​កោះ ​Sint Maarten

45

សាំង​ម៉ា​តាំង៖ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៃ​ប្រទេស​កោះសាំង​ម៉ា​តាំង ​ទំនងជា​បាត់បង់​ក្ដី​សង្ឃឹម​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ខណៈ​ពួកគេ​ប្រឈម​នឹង​ការ​ស្ដារ​ស្ថានភាព​ឡើងវិញ​រយៈពេល​យូរជិត​មួយ​សប្ដាហ៍ ​បន្ទាប់ពី​ព្យុះសង្ឃរា​អឺរ​ម៉ា (Irma) បោកបក់​លើ​ផ្នែក​នានានៃ​ប្រទេស​ដី​កោះ ​ក្នុង​តំបន់​សមុទ្រ​កា​រ៉ា​អ៊ី​ប​ផ្នែក​មួយ​របស់​ប្រទេស​ហូ​ឡង់​។

​ក​កា​បាទ​ក្រហម​ហូ​ឡង់​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​កោះ​នេះ​ត្រូវ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​នៅ​ពេល​ព្យុះ​អឺរ​ម៉ា វាយប្រហារ​កាលពី​ថ្ងៃ​ពុធ​ទី​៦​ ខែ​កញ្ញា។​ ជិត​មួយ​ភាគ៣​ នៃ​អគារ​ទាំងអស់​លើ​ដី​កោះ​ ពាក់​កណ្ដាលរបស់ប្រទេស​ហូ​ឡង់​ត្រូវ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ និង​ជាង ​៩០%​រង​ការខូចខាត​ដោយសារ​ព្យុះសង្ឃរា​នេះ​។​ ក្រោយ​រង​ការវាយប្រហារ​ពី​ព្យុះ​ដ៏​មាន​ឥទ្ធិពល​នេះ ​ប្រជាពលរដ្ឋបាន​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​ រួម​ទាំង​អាហារ​ផង​។​ ក្រុម​អ្នក​ជំនាញ​ស្វែងរក​ និង​ជួយសង្គ្រោះបន្ថែម​ទៀត ​ក៏បានឆ្ពោះ​ទៅ​កាន់​ដែនដីរបស់​ហូ​ឡង់​ផង​ដែរ ជាទី​ដែល​កា​កបាទ​ក្រហម​អះ​អាង​ថា មាន​មនុស្ស ២០០​នាក់ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​អ្នក​បាត់​ខ្លួន​។​

ព្យុះសង្ឃរា​អឺរ​ម៉ា​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស និង​រាប់​សិប​នាក់​រង​របួស ​នៅ​លើ​ចំហៀង​កោះ​នេះដែល​ជា​របស់​ប្រទេស​ហូ​ឡង់​។ ​ដែនដី​ម្ខាង​ទៀត​នៃ​កោះ​នេះ​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​ប្រទេស​បារាំង​៕
​អត្ថបទ៖ សុខ​មាន