Philippe Coutinho ​វិល​មក​ហ្វឹក​ហាត់​ជាមួយ Liverpool ត្រៀម​ការ​ប្រកួត Champions League រាត្រី​នេះ​ត​តាំង​នឹង​សត្រូវ​ចាស់​

172

បាល់ទាត់៖ ​ក្រុម​ហង្ស​ក្រហម Liverpool និង​បើក​កីឡដ្ឋាន Anfield​ ស្វាគមន៍​ក្រុម Sevilla ​ក្នុង​រាត្រី​ដំបូង​នៅ​វគ្គ​ជំ​រុះ​ពូ​ល E ដែល​ជា​សត្រូវ​គ្នា​នៅ​ក្រប​ខណ្ឌ Europa League។​​Liverpool បាន​ចេញ​មក​ធ្វើការ​ហ្វឹកហាត់​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ ដោយ​គេ​ឃើញ​វត្តមាន​កីឡាករ​សំខាន់ៗ​ដូចជា Philippe Coutinho ​ចាប់​ដៃ​គ្នា​ជាមួយ Roberto Firmino​ ហើយ​និង​កីឡាករ​មួយ​ចំនួន​ធំ​ទៀត ដូច្នេះ​ម្ចាស់ផ្ទះ​រាត្រី​នេះ​មិន​ព្រួយបារម្ភ​រឿង​កីឡាករ​ឡើយ។​ ​ហើយ​ការ​ជួប​គ្នា​រាត្រី​នេះ​ក៏​អាច​ជា​ការ​ជួប​គ្នា​ឡើងវិញ​ ក្រោយ​ជួប​គ្នា​ចុងក្រោយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League 2016 ដែល​ក្រុម​អេ​ស្ប៉ា​ញ Sevilla ​តាម​ពីក្រោយ​យកឈ្នះ​វិញ 3-1។​ ​គ្រូ​បង្វឹក Liverpool លោក Jurgen Klopp​ បាន​លើក​ឡើង​ថា ពិតប្រាកដ​ណាស់​សម្រាប់​អ្នកគាំទ្រ Liverpool ជុំវិញ​ពិភពលោក​ និង​បានឃើញ​វត្តមាន​ខ្សែប្រយុទ្ធ Coutinho ​វិល​មក​ក្រុម​វិញ​ហើយ បន្ទាប់ពី​គេ​សះស្បើយ​ពីរ​បួស 100% ដូច្នេះ​ចំពោះ​មុខ​យើង​មាន​កីឡាករ​ល្អ​ៗ​ដើម្បី​យក ៣​ពិន្ទុ​ពី Sevilla​ នា​ថ្ងៃ​ដំបូង​នេះ។

​​រីឯ​ខ្សែ​ការពារ Joe Gomez វិញ​បាន​ប្រា​ប់​ថា ​ការ​លេង​នៅ Champions League គឺជា​ក្តី​ស្រ​ម៉ៃ​តាំង​ពី​ក្មេង ហើយ​ពេលនេះ​គេ​បាន​មកលេង​ពិតប្រាកដ គេ​នឹង​ធ្វើ​ឲ្យ​ការ​បង្ហាញ​ខ្លួន​លើកដំបូង​ជា​រឿង​មិន​អាច​បំភ្លេច​បាន។ ​រំលឹក​ថា Liverpool ប្រកួត​ចុងក្រោយ​នៅ​លី​ហ្គ​ចាញ់​ធ្ងន់​ករ​ក្រោម​ថ្វីដៃ​ក្រុម Manchester City 5-0 ខណៈ​មិន​មាន​វត្តមាន Phlippe Coutinho​ ហើយ Sadio Mane ទទួល​កាត​ក្រហម​ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ