មន្ត្រី​ជាន់ខ្ពស់​កម្ពុជា បញ្ជាក់​ប្រាប់​ភាគី​វៀតណាម អំពី​សុខដុម​នីយកម្ម​នៃ​គ្រប់​សាសនិក​នៅ​កម្ពុជា

36

ភ្នំពេញ៖ នៅ​ទីស្តីការក្រសួង​នា​រសៀល​ថ្ងៃ ១៣ កញ្ញា លោកជំទាវ​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រ សួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ជួប​សំណេះសំណាល​ជាមួយ​ឯកឧត្តម ហ្សឿ​ង ង៉ុ​ក​ទិន អនុប្រធាន​គណៈកម្មាធិការ​​សាសនា​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

ក្នុង​ជំនួប​នោះ ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ថ្លែង​កោតសរសើរ ចំពោះ​កិច្ច​សហប្រតិបត្តិ កា​រលើ​វិស័យ​សាសនា​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម សម្រេច​បាន​លទ្ធផល​ជាទី​ពេញចិត្ត និង កោ ត​សរសើរ​ដល់​គណៈកម្មាធិការ​​ទទួលបន្ទុក​កិច្ចការ​សាសនា នៃ​រដ្ឋាភិបាល​វៀតណាម និង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ដែល​បាន​ធ្វើ​សហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អ ព្រមទាំង​បាន​ពង្រឹង​ពង្រីក និង​លើកកម្ពស់​សមិទ្ធផល​ការងារ ក្នុង​ការ​គ្រប់គ្រង​លើ​វិស័យ​សាសនា ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។​

ជាមួយគ្នា​នោះ​ដែរ ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល កម្ពុជា​លើ​វិស័យ​សាសនា ដោយ​យោង​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន សិទ្ធិ​ពេញលេញ​ខាង​ជំនឿ​-​សេរីភាព​ខាង​ជំនឿ និង​ការប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ព្រមទាំង​ត្រូវបាន​រដ្ឋ​ធានា ក្នុង​លក្ខណ្ឌ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ ឬ​សាសនា​ដទៃទៀត ដល់​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ ។ លោកជំទាវ​បន្ថែម​ថា នៅ​កម្ពុជា ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ​។​

លោកជំទាវ​បញ្ជាក់​ទៀតថា នៅ​កម្ពុ​ជា​មាន​សុខដុម​នីយកម្ម​រវាង​សាសនិក​នៃ​គ្រប់​សាសនា​ទាំងអស់​។ កម្ពុ ជា​ក៏​ប្រឆាំង​នឹង​ការរើសអើង បែងចែក​នៅក្នុង​ចំណោម​មហាជន ដែល​បណ្តាលមកពី​ភាពខុសគ្នា​ខាង​សា សនា សំដៅ​ប្រែក្លាយ​សក្តានុពល​របស់​សាសនា​ទាំងអស់ ទៅជា​កម្លាំង​ជំរុញ​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច ពង្រឹង​សន្តិភាព សាមគ្គីភាព ថែរក្សា​ប្រពៃណីជាតិ និង​លើ​កម្ពស់​តម្លៃ​សីលធម៌​។ រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​ទប់ស្កាត់​ជានិច្ច ចំពោះ​ការយក​សាសនា​ទៅធ្វើ​អាជីវកម្ម និង បង្ក​ជា​វិបត្តិ​សាសនា​ជាដើម​៕