ក្រសួងការបរទេសកម្ពុជាកំពុងពិនិត្យមើលរឿងស្ថានទូតអាមេរិក ប្រកាសផ្អាកលែងចេញទិដ្ឋាការឲ្យមន្ត្រីក្រសួងការបរទេស

48

ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជា កំពុងពិនិត្យមើលករណីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ប្រកាស នៅថ្ងៃទី១៣ ខែកញ្ញា ថា អាមេរិកនឹងផ្អាកលែងចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូលនៃ ក្រសួងការបរទេស និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។

ស្ថានទូតបានបញ្ជាក់ថា យោងតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួល​បាន សំណើ ពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ ហេតុផលដែលមិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្រ្តី ការបរទេសអាមេរិក ត្រូវបញ្ជាឲ្យមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិ ទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ។

លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងតែពិនិត្យលើបញ្ហានេះ។

ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការប្រកាសរបស់ស្ថានទូតងាមេរិក បានបង្ហាញអំពីករណីយង់ឃ្នង និងប្រឆាំងសិទ្ធិមនុស្ស និងបង្ហាញពិភពលោកថា កម្ពុជាមិនដែលបោះបង់ចោល កិច្ចសហការជាមួយ និងសហរដ្ឋអាមេរិក ចំពោះរឿងបញ្ជូនបបោះបង់អ្នកដែលសញ្ជាតិខ្មែរនៅ សហរដ្ឋអាមេរិក ឲ្យវិលត្រឡប់មកកម្ពុជាវិញនោះទេ​ហើយកម្ពុជាមិនដែលមិនសហការទេគឺសហការក៏ប៉ុន្តែកម្ពុជាលើកអំពី ចំណុចសិទ្ធិមនុស្ស។