នាយ​ឧត្តម​សេនីយ៍​ គៀត ​ច័ន្ទថារិទ្ធ ​ដឹក​នាំ​គណៈ​ប្រតិភូ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ចូល​រួម​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី៣៧ ​នៅ​ប្រទេស​សិង្ហបុរី

97

សិង្ហបុរី​៖ ​តប​តាម​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​គៀត ​ច័ន្ទ​ថារិទ្ធ​ អគ្គស្នង​ការ​រង​នគរបាល​ជាតិ​កម្ពុជា ​តំណាង​ដ៏​ខ្ពង់ខ្ពស់ ​ឯកឧត្តម នាយ​ឧត្តសេនីយ៍ ​សន្តិ​បណ្ឌិត ​នេត សាវឿន ​អគ្គ​ស្នង​ការ​នគរបាលជាតិ ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ ​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​ ចំនួន​១០​រូប​ អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​៣៧ ​នៅ​ប្រទេស​សិង្ហបុរី ​ហើយ​គោល​បំណង ​នៃ​កិច្ច​ប្រជុំអាស៊ាន​ណាប៉ូល​លើក​ទី​៣៧​នេះ ​គឺ​ផ្តោត​សំខាន់​លើ​ (អំណាចដោយ​របក​គំហើញ​ថ្មី ​ពង្រឹង​ដោយ​ភាព​ជាដៃគូ)​។

សូម​ជម្រាប​ថា​ សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​៣៧​ នៅ​ប្រទេស​សិង្ហបុរី​ នេះ ​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៥​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១១​ដល់ថ្ងៃ​​ទី១៥ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧ ​ហើយ​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី៣៧ ​នេះ​ដែរ ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព ​ឯកឧត្តម ​ទីវ ​ជីហ៊ាន ​ឧប​នាយក​រដ្ឋ​មន្រ្តី​ ​នៃ​ប្រទេស​សិង្ហបុរី​។ ​នៅ​ក្នុង​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​៣៧​នេះ ​ក៏​មាន​ការ​ចូលរួម​របស់​ថ្នាក់​ដឹកនាំ​មក​​ពី​បណ្តា​ប្រទេសជា​សមាជិក​អាស៊ាន ​ចំនួន​១០​ប្រទេស ​និងមាន​ការ​ចូល​រួម​របស់​ប្រទេស​ជា​សមាជិក​សង្កេតការណ៍ ​និងប្រទេសជា​ដៃគូ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​៣៨​ ប្រទេស​ប្រ៊ុយណេ​ដារុយ​សាឡឹម ​នឹង​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ ​៕