Golovkin​ និង​ Canelo​ ធ្វើ​សន្និសីទ​ចុង​ក្រោយ​មុន​ការ​ប្រកួត​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​

105

ប្រដាល់៖ ​កីឡាករ​ប្រដាល់​សកល​អាជីព Gennady Golovkin​ ហើយ​នឹង Saul Canelo Alvarez បាន​ឡើង​បង្ហាញមុខ​ក្នុង​សន្និសីទ​ចុងក្រោយ​មួយ​ មុន​ការប្រកួត​ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។​​នេះ​ជា​ការ​ប្រកួត​ដើម្បី​ដណ្ដើម​យក​ខ្សែក្រវាត់ WBC, WBA IBF Middleweight ខណៈ​ដែល​ការប្រកួត​នឹង​ត្រូវ​ធ្វើឡើង​នៅ​សង្វៀន T-Mobile Arena ហើយ​អ្នក​ប្រដាល់​ទាំងពីរ​នឹង​ទទួល​បាន​ទឹកប្រាក់ ១៥​លាន​ដុល្លារ​អាមេរិក​។​ ​កីឡាករ​ប្រដាល់​មិ​ក​ស៊ិ​ក​វ័យ ២៦​ឆ្នាំ​ Alavarez​ បាន​លើក​ឡើង​ក្នុង​សន្និសីទ​ថា អ្នកដឹង​ទេ​ថាគេ​មិន​ចង់​និយាយ​ច្រើន​ឡើយ គ្រាន់តែ​ចង់​ប្រាប់​ថា​បាន​ត្រៀមខ្លួន​រួចហើយ​ ដើម្បី​តាំង​ជាមួយ​កីឡាករ​ជើងចាស់​មិន​ស្គាល់​ចាញ់​រូប​នេះ គេ​រីករាយ​ចំពោះ​ការប្រកួត​រាត្រី​ថ្ងៃ​សៅរ៍​នេះ​។

​​ចំណែក​ឯ​បុរស​វ័យ ៣៥​ឆ្នាំ​សញ្ជាតិ​កា​ហ្សា​ក់​ស្ថាន Golovkin​ វិញ​បាន​ប្រាប់​ថា​ នេះ​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ​រវាង​គេ​ទាំងពីរ ហើយក៏​ជា​ការ​ប្រកួត​ប្រដាល់​ដ៏​ពិតប្រាកដ​មិន​បន្លំ​ភ្នែក​ទស្សនិកជន សម្រាប់​គេ​មាន​ការ​គោរព​ដៃគូ​ប្រកួត​ផង​ដែរ​។​ ​គួរ​រំលឹក​ថា Gennady Golovkin ​មិនដែល​ចាញ់​សោះ​ក្នុង​ចំណោម ១៨​ប្រកួត​ក្នុង​ការ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ