Valtteri Bottas នៅ​ជាមួយក្រុម Mercedes មួយ​រដូវ​កាល​ទៀត​

66

ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត Formula One, Valtteri Bottas នឹង​នៅ​បន្ត​ជាមួយ​ក្រុម​ប្រណាំង Mercedes មួយ​រដូវ​កាល​ទៀត នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការ​របស់​ក្លឹប​ម្សិលមិញ​មុន​ព្រឹត្តិការណ៍ F1 Grand Prix នៅ​សឹង្ហ​បុរី​ចុង​សប្ដាហ៍​នេះ​។

​​កីឡាករ​សញ្ជាតិ​ហ្វាំ​ង​ឡង់​រូប​នេះ​បាន​ចូលរួម​ជាមួយ Mercedes ផ្ទេរ​ពី​ក្រុម​ប្រណាំង Williams F1 Team កាលពី​ខែ​មករា​ដើម​ឆ្នាំ​ជំនួស​តំណែង Nico Rosberg ដែល​ចូលនិវត្តន៍​ក្រោយ​ឈ្នះ​ជើង​ពិភពលោក​ឆ្នាំមុន​។ ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់ Mercedes ម្សិលមិញ ក្រុម​ប្រណាំង​ដែល​កំពុង​គ្រប់គ្រងតារាង​ពិន្ ទុ​ក្រុម​ស្ថាបនិក​មួយ​នេះបាន​បង្ហាញ​ពី​ទំនុក​ចិត្ត​លើ Valtteri Bottas ដោយ​ពេញ​ចិត្តនឹង​អ្វី​ដែលគេ​ធ្វើ​បាន​គិត​មកដល់ពេលនេះ​។ ​សូម​បញ្ជាក់​ថា ​ក្រោយ ១៣​ទីលាន​រដូវ​កាល​នេះ Valtteri Bottas កំពុង​ឈរ​លេខ​៣ ក្នុង​តារាង​ជើងឯក​ពិភពលោក បន្ទាប់ពី​ឈ្នះ​ពីរ​ទីលាន​នៅ​រុស្ស៊ី និង​អូទ្រីស​បាន​លេខ​២ បួន​លើក, លេខ​៣ បី​លើក​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ