មនុស្ស​ម្នាក់​បាត់​បង់​ជីវិត និង ៣​នាក់​រង​របួស​ក្នុង​ហេតុការណ៍​​បាញ់​ប្រហារ​​នៅ​វិទ្យាល័យ​​មួយ​ក្នុង​ទីក្រុង Spokane​

48

អាមេរិក៖ ​កុមារ​ម្នាក់​បាន​បាត់បង់​ជីវិត ​និង​ ៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ក្រោយ​ពី​ជន​សង្ស័យ​ម្នាក់​បើក​ការ​បាញ់​ប្រហារ​កាលពី​ថ្ងៃ​ពុធ​នៅ​វិទ្យាល័យ​មួយ​ជិត​ទីក្រុង Spokane នៃ​រដ្ឋ​ Washington សហរដ្ឋអាមេរិក​។

​​ប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យ​ប្រចាំ​ទីក្រុង Spokane លោក Brian Schaeffer បាន​និយាយ​ថា ​ជន​សង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ឃុំខ្លួនក្រោយ​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​ Freeman High School ក្នុង​តំបន់​ជាយក្រុង ​Spokane ​នៃ​ទីក្រុង Rockford។​ ជនរងគ្រោះ ​៣​នាក់​មាន​ស្ថានភាព​ធម្មតា ​និង​កំពុង​សម្រាក​ព្យាបាល​ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​បេះដូង និង​ពេទ្យ​កុមារ។ ​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នោះ​មិន​មាន​នរណា​ម្នាក់ ​ត្រូវ​បាន​អាជ្ញាធរ​កំណត់​អត្តសញ្ញាណ​បាន​ទេ​៕
​អត្ថបទ៖ សុខ​មាន