សៀក​ប៊ី​ទម្លាក់​អ៊ីតាលី​លទ្ធផល ៨៣-៦៧ ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Eurobasket

55

បាល់បោះ៖ ​ក្រុម​បាល់បោះ​ប្រទេស​សៀក​ប៊ី​បាន​បោះ​ជំ​ហ៊ាន​ ឡើង​ទៅ​ប្រកួត​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Eurobasket​ ហើយ​ក្រោយពី​បាន​យកឈ្នះ​ទៅលើ​ក្រុម​អ៊ីតាលី​ សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​ក្នុង​កីឡដ្ឋាន Sinan Erdem Arena ប្រទេស​ទួរគី។ ​​សៀក​ប៊ី​បាន​យកឈ្នះ​ជាមួយ​លទ្ធផល​ពិន្ទុ 83-67 ខណៈ​ដែល​កីឡាករ Luigi Datome ​បោះ​យក ៣​ពិន្ទុ​បាន​យ៉ាង​ល្អ​ឲ្យ​អ៊ីតាលី​។​ ​កីឡាករ Bogdan Bogdanovic​ ក៏​អាច​ធ្វើ​បាន​បោះ ៣​ពិន្ទុ​សង​មកវិញ​ឲ្យ​សៀក​ប៊ី​ផង​ដែរ​ក្នុង​ការប្រកួត​។​ ​រំលឹក​ថា ​សៀក​ប៊ី​បាន​ឡើង​ទៅលេង​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដែល​នឹងជួប​ជាមួយ​ក្រុម​រុស្សី​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ខណៈ​ការប្រកួត​មួយ​គូ​ទៀត​គឺ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​អេ​ស្ប៉ា​ញ​ជួប​ស្លូ​វៀ​នា​ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ