មនុស្ស​ ៦​នាក់​បាត់​បង់ជីវិត​ក្នុង​មណ្ឌល​មនុស្ស​ចាស់ជរា ​ក្រោយ​ព្យុះ​អឺរ​ម៉ា​បោក​បក់​លើ​រដ្ឋ​ Florida​

1116

អាមេរិក៖ ​ចំនួន​អ្នក​បាត់បង់​ជីវិត​ពី​ព្យុះសង្ឃរា​អឺរ​ម៉ា​បាន​កើន​ឡើង​ កាលពី​ថ្ងៃ​ពុធដោយ​ក្រុម​អាជ្ញាធរ​បាន​រាយ​កា​រណ៍​ថា មាន​អ្នកជំងឺ ​៦​នាក់​នៅ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា Florida បាន​បាត់​បង់ជីវិត ​បន្ទាប់ពី​ព្យុះ​នេះ​បាន​អស់​ឥទ្ធិពល ខណៈ​មនុស្ស​រាប់​លាន​នាក់​ព្យាយាម​រស់​នៅ​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ និង​ខ្វះខាត​ការ​ផ្ដល់​សេវាកម្ម​សំខាន់ៗ ​ក្នុង​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ព្យុះ​មួយ​នេះ។​

​​មន្ត្រី​និយាយ​ថា ព្យុះ​អឺរ​ម៉ា​​គឺជា​ព្យុះ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រភេទ​ព្យុះ​ ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ចំណោម​ព្យុះ​អា​ត្ល​ង់​ទិ​ក​ដ៏​មាន​ឥទ្ធិពល​បំផុត នៅ​ពេល​ព្យុះ​នេះ​បាន​បោកបក់​ពាសពេញ​តំបន់​សមុទ្រ​កា​រ៉ា​អ៊ី​ប និងឆក់​យក​ជីវិត​មនុស្ស​យ៉ាងតិច ៧៧​នាក់ រួម​ទាំង ៣៦​នាក់​ផ្សេងទៀត​ក្នុង​សហរដ្ឋ​អាមេរិក​។ លំនៅឋាន​ និង​អគារ​ពាណិជ្ជកម្ម​ប្រហែល 4.3​លាន​ខ្នង​ និង​មនុស្ស​ប្រមាណ ៩​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​ក្នុង​រដ្ឋ​ Florida ​និង​រដ្ឋ​ក្បែរ​ខាង​មួយ​ចំនួន​ទៀត​៕
​អត្ថបទ៖ សុខ​មាន