ទោះ​ចាញ់​ជើង​ទី​មួយ ៣-១ Urawa Reds យកឈ្នះ​​ជើង​ទី​ពីរ ៤-១ វិញ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFC Champions League

404

បាល់ទាត់៖ ​ក្រុម​ជប៉ុន​ពីរ​ជួប​គ្នា​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ AFC Champions League ជុំ​​ទី​ពីរ​រវាង Urawa Reds ទទួល​ស្វាគមន៍​ក្រុម​រួម​លី​ហ្គ Kawasaki Frontale​។

​​ក្រុម​ភ្ញៀវ Kawasaki Frontale មកដល់​ការប្រកួត​នេះ​ជាមួយ​គ្រាប់​ចំណេញ ២​គ្រាប់ បន្ទាប់​ពី​ឈ្នះ​ជើងទី​មួយ​នៅ​ទឹកដី​របស់​ខ្លួន ៣-១​។ ​កាន់តែ​មាន​សង្ឃឹម​ខ្លាំង Kawasaki បាន​នាំ​មុខ​មុន​ក្នុង​ការ​ប្រកួត​នេះ​តាំងពី​នាទី​ទី​១៩ ដោយ Elsinho​។ តែ​វគ្គ​ទី​មួយ​ដដែល​ម្ចាស់​តា​ម​ស្មើ​វិញ​បាន​នៅ​នាទី​ទី​៣៥ ដោយ Shinzo Koroki​។ វគ្គ​ទី​មួយ​ដដែល​រឿង​អាក្រក់​ចាប់ផ្ដើម​កើតឡើង​លើ​ក្រុម​ភ្ញៀវ​នៅ​ពេល​សល់​គ្នា​តែ ១០​នាក់​បន្ទាប់ពី Shintaro Nakamura ទទួល​បាន​កាត​ក្រហម​។ ឈាន​ចូល​វគ្គ​ទី​ពីរ Kawasaki គ្នា​ក៏​តិច​ជាង​ក្រុម​ភ្ញៀវ ខណៈ​ម្ចាស់ផ្ទះ​សំរុក​ខ្លាំង​រហូត​រក​គ្រាប់​នាំមុខ ២-១ បាន​នៅ​នាទី​ទី​៧០ ដោយ Zlatan Ljubijankic តែ​ត​ពី​បាល់​ជ្រុង​។ នៅសល់ ៦​នាទី​ទៀត​ចប់​ការប្រកួត Kawasaki ទប់​មិន​ជាប់​ឡើយ ពោល​គឺ Urawa Reds រក​គ្រាប់​នាំមុខ ៣-១ ទាល់តែ​បាន​ដោយ Rafael Silva​។

រឿង​មិន​គួរ​អោយ​ជឿ​នោះ​គឺ​មួយ​នាទី​បន្ទាប់ពី​រក​គ្រាប់​ទី​បី​បាន​នោះ គ្រាប់​ទី​បួន​ក៏​កើតឡើង​ Toshiyuki Takagi ដែល​ជា​គ្រាប់​ជ័យជំនះ ៤-១ សរុប​ទាំងពីរ​ជើង ៥-៤​។ ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Urawa Reds Diamonds នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ចិន Shanghai SIPG ដែល​ទើប​ទម្លាក់​ក្រុម​រួម​លី​ហ្គ​ចិន Guangzhou Evergrande៕
​អត្ថបទ​៖​នាង សុភា​វុ​ធ