Gary Hunt ឈ្នះ​ការប្រកួត​លោតទឹក Red Bull Cliff Diving នៅ​ស្ពាន​ល្បីឈ្មោះ​មួយ​ក្នុង​ប្រទេស​បូ​ស្នៀ​

143

លោតទឹក៖ ​កីឡាករ​លោតទឹក​មក​ពី​ចក្រភព​អង់គ្លេស Gary Hunt គឺជា​អ្នកឈ្នះ​ក្នុង​ការ​ប្រកួត​លោតទឹក Red Bull Cliff Diving ដែល​ទីតាំង​លើក​នេះ​ធ្វើ​នៅ​ស្ពាន​ល្បីឈ្មោះ​មួយ​ក្នុង​ប្រទេស​បូ​ស្នៀ​។

កីឡាករ​​ចក្រភព​អង់គ្លេស Gary Hunt​​ការប្រកួត​នេះ​កីឡាករ​ត្រូវ​លោត​កម្ពស់ ២៩​ម៉ែត្រ​ពីលើ​ស្ពាន Mostar ដែល​មាន​អាយុកាល ៤២៧​ឆ្នាំ​មុន​ពេល​ត្រូវ​បាន​កំទេច​ចោល​នៅ​ឆ្នាំ​១៩៩៣ និង​កសាង​ឡើង​វិញ​នៅ​ឆ្នាំ​២០០៤​។ ​នេះ​ជា​ជ័យជំនះ​ទី​ពីរ​សំរាប់ Gary Hunt ក្នុង​រដូវ​កាល​នេះ និង​លើក​ទី​៣០ ក្នុង​អាជីព​នៃ ៦៤​ព្រឹត្តិការណ៍ ដើម្បី​ឡើង​មក​ឈរ​លើ​គេ​វិញ​ក្នុង​តារាង​ជើងឯក​ពិភពលោក​ផ្នែក​បុរស ទម្លាក់​កីឡាករ​អាមេរិក Steven Lobue ទៅ​លេខ​២ ខណៈ​កីឡាករ​រុស្ស៊ី Nikita Fedotov បាន​លេខ​៣​។

កីឡា​ការិនី​អាមេរិក Ceselie Carlton

ចំណែក​ការប្រកួត​ផ្នែក​នារី​វិញ​កីឡា​ការិនី​អាមេរិក Ceselie Carlton បាន​ទុក​រដូវ​កាល​ដ៏​អាក្រក់​របស់​ខ្លួន​នៅ​មួយ​ឡែក ផ្ដោត​អារម្មណ៍​យកឈ្នះ​ការប្រកួត​នៅ​បូ​ស្នៀ​នេះ ដែល​ជា​ជ័យជំនះ​ដំបូង​រាប់​ពី​ឈ្នះ​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ​២០១៥ ខណៈ​ដែល​កីឡា​ការិនី​អូស្ត្រាលី Helena Marten ទទួល​បាន​លេខ​២ និង​កីឡា​ការិនី​អាល្លឺម៉ង់ Anna Bader លេខ​៣​។ ​Red Bull Cliff Diving នៅសល់​តែមួយ​ទីតាំង​ទៀត​ប៉ុណ្ណោះ​បញ្ចប់​រដូវ​កាល​២០១៧ នេះ​ហើយ ដោយ​ទីតាំង​ចុងក្រោយ​នៅ​ប្រទេស​ឈី​លី​ថ្ងៃ​ទី​២១ ខែ​តុលា​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ