ទាហាន​ហ្វីលីពីន​ដណ្ដើម​យក​បាន​មូលដ្ឋាន​សំខាន់​ពី​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ទីក្រុង​ម៉ា​រ៉ាវី​

335

ហ្វីលីពីន៖ យោធា​ហ្វីលីពីន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​ដណ្ដើម​បាន​ទីបញ្ជាការ​របស់​ក្រុម​គាំទ្រ​ពួក​រដ្ឋ​អ៊ីស្លាម​ ដែល​​ឡោមព័ទ្ធ​ក្នុង​ទីក្រុង​ភាគ​ខាង​ត្បូង​អស់​រយៈពេល​ជិត ​៤​ខែ​កន្លង​មក​នេះ​។​

​​កងកម្លាំង​សន្តិសុខ​បាន​ឆែកឆេរ​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ ​និង​វាយប្រហារ​តាម​អាកាស​ក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង ​ដើម្បី​បណ្ដេញ​ក្រុម​អ្នក​ប្រយុទ្ធ​ចេញពី​ទីក្រុង​ម៉ា​រ៉ាវី​ ក្នុង​ជម្លោះ​ដែល​ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​ថា ​ពួក​រដ្ឋ​អ៊ីស្លាម​កំពុង​ស្វែងរក​ទីតាំង​បង្កើត​មូលដ្ឋាន​មួយ​ក្នុង​ប្រទេស​ ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​​ក្នុង​ប្រទេស​ហ្វីលីពីន​។​ យោធា​លើក​ឡើង​ថា ខ្លួន​ដណ្ដើម​បាន​មជ្ឈមណ្ឌល​គ្រប់គ្រង​មួយ​ របស់​ក្រុមសកម្មប្រយុទ្ធ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា ​ដែល​បាន​ចាប់ផ្ដើម​ឡើង​ក្នុង​វិហា​សាសនាអ៊ីស្លាម​ និង​អគារ​ផ្សេងទៀត​៕
អត្ថបទ៖ សុខ​មាន