នគរបាល​​អង់គ្លេស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​​ទី២ ​ដែល​ជាប់​ពាក់​ព័ន្ធ​​​នឹង​ការ​​បំផ្ទុះ​គ្រាប់​បែក​នៅ​​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​ឡុងដ៍​​

159

អង់គ្លេស៖ បុរស​ដែល​ជា​ជន​សង្ស័យ​ទី២ ​​ម្នាក់ត្រូវ​បាន​​​ចាប់​ខ្លួន​ ជុំ​វិញ​រឿង​​​វាយប្រហារ​​បំផ្ទុះ​គ្រាប់​បែក​​នៅ​ស្ថានីយ​រថភ្លើង ​​ក្នុង​ទីក្រុង​​ឡុងដ៍​​កាល​ពី​​ថ្ងៃ​សុក្រ​​កន្លង​ទៅ​​ ហើយ​​នគរបាល​​បាន​ឃុំ​​ឃាំង​រួប​គេ​​នៅ​ភាគ​ខាង​លិច​​​ទីក្រុង​នេះ​ ហើយ​ក៏​បាន​​ឆែកឆេរ​​នៅ​ក្នុង​ផ្ទះ​​មួយ​កន្លែង​​​ដែលមានចម្ងាយ​​ប្រហែល ៦គីឡូម៉ែត្រពី​កន្លែង​កើត​ហេតុ​។

ជនសង្ស័យមាន​អាយុ​ ២១​ឆ្នាំ​​ធ្វើ​ឡើង​​ស្ថិត​ក្រោម​ច្បាប់​​ភេរវកម្ម​របស់​អង់គ្លេស​​នៅ​​តំបន់​ Hounslow ជាយ​ទីក្រុង​​​ឡុដ៍​​ភាគ​ខាង​​លិច​​​កាល​ពី​​យប់​​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ ​ការ​បំផ្ទុះ​គ្រាប់​បែក​​ឆ្នៃ​បាន​​​ផ្ទុះ​ជា​អណ្ដាត​ភ្លើង​​ នៅ​ពាស​ពេញ​​រថភ្លើង​ដឹក​អ្នក​ដំណើរ​​នា​ពេល​ព្រឹកថ្ងៃសៅរ៍​នៅ​ស្ថានីយ​​រថភ្លើង​​ Passon Green បណ្ដាល​ឲ្យ​​​មនុស្ស​​ជាង ៣០​នាក់​រង​របួស​។ ​ប៉ុន្តែ​​សម្ភារៈ​​បំផ្ទុះ​នេះ​មិន​​​ផ្ទុះ​​ឡើង​ទាំង​អស់​​នោះ​ឡើយ​។ ​កាល​ពី​​ព្រឹក​ថ្ងៃ​​សៅរ៍​​នគរបាល​​បាន​ចាប់​ខ្លួន​​យុវជន​​អាយុ​ ១៨​ឆ្នាំ​​ម្នាក់​នៅ​តំបន់​កំពង់ផែ​ Dover ដែល​​នៅ​ទីនោះ​​មាន​ក្រុម​អ្នក​​ដំណើរ​បាន​ជិះ​នាវា​ចម្លង​ទៅ​កាន់​​ប្រទេស​បារាំង។ ​ក្រុម​រដ្ឋ​អ៊ីស្លាម​​បាន​អះអាង​ទទួល​ខុស​ត្រូវ​​ ចំពោះ​ការ​វាយប្រហារ​​បំផ្ទុះ​គ្រាប់​បែក​​ឆ្នៃ​ដាក់​​ក្នុង​បំពង់​ទុយយោ ខណៈ​​ខ្លួន​​​បាន​ធ្វើ​ការ​វាយប្រហារ​​ផ្សេង​ៗ​​ចំនួន​ ២​លើក​​​​នៅ​​ក្រុង​ឡុងដ៍​​​ក្នុង​ឆ្នាំ​នេះ​ និង​​មាន​មួយ​លើក​​ធ្វើ​ឡើង​​នៅ​កន្លែង​ប្រគំ​តន្ត្រី​​នៅ​ក្រុង​ Manchester ដែល​​មាន​ការ​ចូល​រួម​​សម្ដែង​​ដោយតារា​ចម្រៀង​​សហរដ្ឋ​អាមេរិក​​ Ariana Grande៕​

អត្ថបទ៖ រិទ្ធី