ក្រុម​ប្រណាំង Formula E, Jaguar Racing បង្ហាញ​កីឡាករ​ចំណូល​ថ្មី Nelson Pique Jr

95

ប្រណាំង​រថយន្ត៖ ​ក្រុម​ប្រណាំង​រថយន្ត Formula E, Jaguar Racing Team បាន​បង្ហាញ​កីឡាករ​ចំណូល​ថ្មី​របស់​ខ្លួន​សំរាប់​រដូវ​កាល​ថ្មី ២០១៧-២០១៨ ខាងមុខ​គឺ​កីឡាករ​ប្រេ​ស៊ី​ល Nelson Pique Jr បូករួម​ទាំង​ការ​បង្ហាញ​រថយន្ត​សំរាប់​ប្រកួត​ប្រជែង​ផង​ដែរ​។

​​Nelson Pique ដែល​ឈ្នះ​ជើងឯក​ពិភពលោក Formula E រដូវ​កាល​ដំបូង​ឆ្នាំ២០១៥ នោះ បាន​ផ្ទេរ​ពី​ក្រុម​ប្រណាំង NextEV/NIO ដែល​ខ្លួន​មិន​ជោគជ័យ​សោះ​ពីរ​រដូវ​កាល​ចុងក្រោយ​។ ​ដោយឡែក​សំរាប់​ក្រុម​ប្រណាំង Jaguar Racing Team គឺជា​រដូវ​កាល​ទី​ពីរ​របស់​ខ្លួន​ប៉ុណ្ណោះ បន្ទាប់ពី​រដូវ​កាល​ដំបូង​របស់​ខ្លួន​ឈរ​បាត​តារាង​ក្នុង​តារាង​ចំណាត់ថ្នាក់​ក្រុម​ស្ថាបនិក​។ ​កីឡា​ប្រណាំង​រថយន្ត Formula E ដែល​ជា​រថយន្ត​ដើរ​ដោយ​អាគុយកំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ដោយ​ក្រុម​ប្រណាំង Formula One, Mercedes និង ក្រុម Porsche ដែល​ប្រណាំង​នៅ Le Mans 24 កំពុង​មាន​គំរោង​ចូលរួម​ប្រណាំង Formula E នៅ​រដូវ​កាល​២០១៩-២០២០​។​​ ដោយឡែក​ក្រុម​ប្រណាំង​ល្បី​ៗ​ដែល​បាន​ចូលរួម និង​កំពុង​ប្រកួតប្រជែង​មាន​ដូច​ជា BMW, Audi, Renault, Citroen និង Mahindra របស់​ឥណ្ឌា​ជាដើម​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ