Kiatisuk Senamuang លាលែង​ពី​តំណែង​គ្រូ​បង្វឹក Port FC ក្រោយ​ដឹកនាំ​ទើប​តែ​បាន ៣​ខែ​

436

បាល់ទាត់៖ ​Kiatisuk Senamuang រឺ​ក៏​យើង​ស្គាល់​ឈ្មោះ​ហៅ​ខ្លី​ថា Zico បាន​សំរេច​លាលែង​ពី​តំណែង​គ្រូ​បង្វឹក​ក្លឹប​ Port FC ហើយ ក្រោយ​ដឹកនាំ​ទើបតែ​បាន ៣​ខែ​។

 

​​ការ​សំរេច​ចាកចេញ​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ការប្រកួត​ចប់​ដែល Port FC ចាញ់ Choburi ៣-១ ក្នុង​ផ្ទះ​កាលពី​ថ្ងៃ​ពុធ​។ ​Zico បាន​និយាយ​ថា Chonburi ជា​ក្រុម​ខ្លាំង តែ​ទាញ​វា​បាន​ដែរ​ថា​វា​ជា​កំហុស​របស់​យើង ដោយ​បង្ក​អោយ​មាន​កំហុស​ជាច្រើន​ក្នុង​ការ​ប្រកួត​។ ដូច្នេះ​ក្រោម​ទំនួល​ខុសត្រូវ​របស់​លោក លោក​សូម​ប្រកាស​លាលែង​ពី​តំណែង​។ ​រំលឹក​ថា​ លោក Kiatisuk Senamuang បាន​ចូលកាន់​តំណែង​គ្រូ​បង្វឹក Port FC ក្រោយ​ចាក​ចេញពី​ក្រុម​ជំរើស​ជាតិ​ថៃ​។ តែ​ការដឹកនាំ​របស់​លោក​នៅ Port FC មិន​ទទួល​បាន​ជោគជ័យ​ឡើយ​ដោយ​ឈ្នះ​មួយ​ប្រកួត​គត់ ចាញ់​៦ ស្មើ​៣ ក្នុង​លី​ហ្គ ខណៈ​ដែល​ក្រុម​មាន​គោល​ដៅ​ប្រជែង​ពាន​រដូវ​កាល​នេះ តែ​ឥឡូវ​កំពុង​ឈរ​លេខ​១១៕
​អត្ថបទ​៖​នាង សុភា​វុ​ធ