រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ជឿ​ជាក់​ថា​ ប្រទេស​ចិន​អាច​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​

104

អូស្ត្រាលី៖ រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោកស្រី Julie Bishop ​ជឿ​ជាក់​ថា ​ប្រទេស​ចិន​មានលទ្ធភាព​អាច​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​។

​លោកស្រី ​Julie Bishop បាន​ឲ្យដឹង​ថា ​កម្មវិធី​អភិវឌ្ឍ​ន៏​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង បាន​គំរាម​កំហែង​សន្តិសុខ​សកល​ មិនមែន​គំរាមកំហែង​តែ​សហរដ្ឋអាមេរិក​, ជប៉ុន​ និង​កូរ៉េខាងត្បូង​ទេ​។​ សូម​ជម្រាប​ជូន​ថា​ ការ​លើក​ឡើង​របស់​លោក​ស្រី​ Julie Bishop ​ត្រូវ​បាន​ធ្វើឡើងខណៈ​ដែល​ភាព​តាន​តឹង​រវាង​កូរ៉េខាងជើង​ និង​អាមេរិក​ បាន​ឡើង​កំដៅ​កាន់​តែ​ខ្លាំង​ដែល​អាច​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​។​ អូស្ត្រាលី​គឺជា​ប្រទេស​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក​ និង​ជា​ប្រទេស​គោលដៅ​គំរាមកំហែង​ដោយ​កម្មវិធី​អភិវឌ្ឍ​ន៏​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​ផង​ដែរ​៕

អត្ថបទ៖ សារីម