សមាជ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ​សម្រេច​ដក​រូប​សម្តេច​ក្រុម​ព្រះ ​ដាក់​អក្សរ ​”ឧម”​

460

ភ្នំពេញ៖ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​រៀប​ចំ​សមាជ​វិសាមញ្ញ ​ក្រោម​អធិបតី​ភាព​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា​ ឆ្នាំ​២០១៧ ​នេះ ​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ ​ដោយ​មាន​សមាជិក ​សមាជិកា ​មក​ពី​តាម​បណ្តា​រាជ​ធានី ​ខេត្ត​​ ទូទាំងប្រទេស​ ដើម្បី​ប្តូរ​រូប​សញ្ញា​គណបក្ស​។

អង្គ​សមាជ​បាន​សម្រេច​ដក​រូប​សម្តេច​ក្រុម​ព្រះ​ចេញ​ដោយ​ដាក់​ជំនួស​អក្សរ​បាលី ​”ឧម”​ (ជា​ប្រភព​នៃអំណាច​) និង​កាំ​រស្មី​ទាំង​២៥ ​តំណាង​អោយ​រាជ​ធានី​ ខេត្ត ​ទាំង​២៥។​

ការ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ គឺ​បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ​២០១៧ ​បាន​ជូន​ដំណឹង​ទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ឱ្យ​ផ្លាស់​ប្ដូរ​សញ្ញា​សម្គាល់​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​។ ​ស្លាក​សញ្ញា​របស់​គណបក្ស ​ហ៊្វុនស៊ិនប៉ិច ​នា​ពេល​បច្ចុប្បន្ន ​គឺ​មាន​រូប​ព្រះភ័ក្រ្ដ​សម្ដេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ ​ដែល​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​៕