រុស្ស៊ី​ប្រាប់​កូរ៉េខាងជើង​ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់ ​ខណៈ​ដែល​អាមេរិក​ដំឡើ​ងសរសៃ​ក​នៅ​អង្គការ​សហ​ប្រជាជាតិ

1491
រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក​ Sergei Lavrov

អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​រុស្ស៊ី​លោក​ Sergei Lavrov បាន​ប្រាប់​កូរ៉េខាងជើង​ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់ ​ខណៈ​ដែល​អាមេរិក​គំរាម​យ៉ាង​តឹង​សរសៃ​ក​នៅ​ក្នុង​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ

លោក ​Sergei Lavrov បាន​ឲ្យ​ដឹង​ថា ​ការ​ជួប​ចរចា​គ្នា​រវាង​កូរ៉េខាងជើង​ និង​អាមេរិក​ពិតជា​មិន​អាច​ទៅ​រួច​ទេ ​ប៉ុន្តែ​ការ​ឈរ​មើល​ការ​គំរាមកំហែង​ពី​កម្មវិធី​អភិវឌ្ឍ​ន៏​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ និង​ការ​ចាប់ផ្ដើម​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ​គឺ​រឹតតែ​មិន​អាច​ទៅ​រួច​ជាង​នេះ​ទៅ​ទៀត​។​ លោក ​Sergei Lavrov បាន​បន្ថែម​ថា ​ជម្រើស​ល្អ​ជាងគេ​គឺ​កូរ៉េខាងជើង​គួរ​រក្សា​ភាព​ស្ងប់ស្ងាត់​ និង​មិន​គួរ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ឫ​សាកល្បង​គ្រាប់​មី​ស៊ី​ល​សារ​ជា​ថ្មី​ទៀត​ទេ​ ទោះបីជា​អាមេរិក​វាយប្រហារ​ដោយ​ពាក្យសំដី​យ៉ាងណាក៏ដោយ​។​ សូម​បញ្ជាក់​ជូន​ថា​ ភាព​តានតឹង​រវាង​អាមេរិក​ និង​កូរ៉េខាងជើង​ បាន​កើន​ឡើង​ខ្លាំង​ចាប់​តាំង​ពី​កូរ៉េខាងជើង​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​០៦​ និង​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​រំលង​ប្រទេស​ជប៉ុន​កាលពីដើម​ខែ​កញ្ញា​នេះ​៕
អត្ថបទ៖ សារីម