ភ្នំពេញ៖ ពិធីអាហារសាមគ្គីមហាគ្រួសារខ្មែ ត្រូវបានរៀបចំឡើងក្នុងប្រទេសអាឡឺម៉ង់ ដែល មានការអញ្ជើញចូលរួមពីសំណាក់ពលរដ្ឋខ្មែរជាង២០០នាក់ និងជាមួយឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រីក្នុងពិធីប្រទេសអាល្លឺម៉ង់កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៧។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះខ្ញុំមកទីនេះដើម្បីជួបជាមួយលោកអ៊ុពូមីងបងប្អូន នឹងជម្រាបជូនពីស្ថានភាពស្រុកខ្មែរដើម្បីឱ្យលោកអុំពូមីងបងប្អូនបានស្វែងយល់។
ឯកឧត្តមបានបញ្ជាក់ថា ខ្ញុំមកនេះមិនមែនឱ្យបងប្អូនទៅស្អប់នរណាទេ ហើយមិនឱ្យលោកអុំពូមីងបងប្អូនលាបពណ៌នរណាឱ្យយើងបែកបាក់គ្នានោះទេ។
ការផ្តល់ព័ត៌មានទាក់ទងនឹងអ្វីដែលបងប្អូនប្រជាពលរដ្ឋចង់ដឹងពីស្រុកទេសជាសិទ្ធិរបស់យើងជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នាមិនមែនសិទ្ធិផ្តាច់មុខរបស់បក្សនេះបក្សនោះទេគឺជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា។ អញ្ចឹងគាត់មានសិទ្ធិស្តាប់នរណាក៏បាន ដើម្បីគាត់យកជាមូលដ្ឋានទៅពិចារណា។
លោកបន្តថា លោកមិនបង្ខំឱ្យលោកអុំពូមីងត្រូវតែជឿទៅលើអ្វីដែលខ្ញុំជម្រាបជូននាពេលនោះទេ ។ ឯកឧត្តមហ៊ុន ម៉ាណែត បានអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងច្រើនកុះករនេះ ដែលបង្ហាញនូវស្មារតីសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ។
ប្រជាពលរដ្ឋដែលមកចូលរួមស្វាគមន៍ ឯកឧត្តម ហ៊ុន ម៉ាណែត នៅទីនេះ បានបញ្ជាក់ថា ពួកគេពិតជាសប្បាយរីករាយ ដែលបានជួបឯកឧត្តម ហ៊ុនម៉ាណែត និងបានស្តាប់នូវរឿងរ៉ាវ ជាច្រើនពាក់ ព័ន្ធនឹងការរីកចម្រើននៅកម្ពុជា៕