កីឡាករ​ Peter Sagan បំបែក​កំណត់ត្រា​ពិភពលោក​ ក្រោយ​ឈ្នះ​ពានរង្វាន់​ ៣​កម្មវិធី​ក្នុង​មួយ​ឆ្នាំ​

83

ប្រណាំង​កង់៖ បន្ទាប់ពី​មិនបាន​ចូលរួម​ប្រកួត Tour de France ក្នុង​ឆ្នាំ​២០១៧ នេះ​, អ្នក​ប្រណាំង​កង់​ស្លូ​វ៉ា​គី Peter Sagan បាន​សម្ងំ​ហ្វឹកហាត់​យ៉ាងសកម្ម​ និង​ត្រៀមខ្លួន​យ៉ាង​ក្នុង​ប្រណាំង​យកឈ្នះ​គូរ​ប្រកួត​នៅ​ប្រទេស​ន័រវែស​។​ការប្រកួត​លើ​ចម្ងាយ​ផ្លូវ ២៦៧.៥​គីឡូម៉ែត្រ​, កីឡាករ​បារាំង Julian Alaphilippe​ គឺជា​អ្នក​នាំមុខ​នៅ​ទី​ចេញ​ដំណើរ ជាមួយ​កីឡាករ​ម្ចាស់​ស្រុក Alexander Kristoff ដែល​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅលើ Sagan ប៉ុន្តែ​នៅ​ពេល​ជិត​ដល់​ទី​ព្រ័ត្រ Peter Sagan សមាជិក​នៃ​ក្រុម Bora-Hansgrohe បាន​ព្យាយាម​បន្ថែម​ល្បឿន ​ដើម្បី​វ៉ា​គូរ​ប្រជែង​ឲ្យ​នៅ​ពីក្រោយ​វិញ ហើយ​មក​ដល់​ទី​ព្រ័ត្រ​មុនគេចំណាយ​ពេល ៦​ម៉ោង ២៨​នាទី ១១​វិនាទី​ដណ្ដើម​បាន​មេដាយ​មាស ខណៈ​មេដាយ​ប្រាក់​បាន​ទៅ​កីឡាករ​ម្ចាស់ផ្ទះ Alexander Kristoff និង​មេដាយ​សំរឹទ្ធ​កីឡាករ​អូស្ត្រាលី Michael Matthews ផង​ដែរ​។

​គួរ​បញ្ជាក់​ថា ជ័យជំនះ​នៅ​ប្រទេស​ន័​រវេ​ស​នេះ​គឺជា​ការ​ឈ្នះ​លើក​ទី​៣ សម្រាប់ Peter Sagan ដែល​មាន​វ័យ ២៧​ឆ្នាំ​រូប​នេះ ខណៈ​ដែល​ការ​ឈ្នះ​ដំបូង​នៅ​ទីក្រុង Doha ប្រទេស​កាតា និង​បន្ត​ជោគជ័យ​ទៀត​នៅ​ទីក្រុង ​Richmond ស្ថិតនៅ​កោះ Virginia សហរដ្ឋអាមេរិក ហើយ​ជ័យជំនះ​ទាំងនេះ​បាន​ក្លាយ​ជា​កំណត់ត្រា​ថ្មី​ក្នុង​អាជីព​ ជា​កីឡាករ​ប្រណាំង​សម្រាប់​រូបគេ​ក្នុង​ឆ្នាំ​២០១៧៕

​អត្ថ​ប​ទ៖ ឈិ​ត រតនា