ស្ត្រី​ម្នាក់​បាត់​បង់​ជីវិត និង​​មនុស្ស ៦​នាក់​​​រង​របួស​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​​នៅ​​​វិហារ​សាសនា​គ្រិស្ត​​​មួយ​​កន្លែង​ក្នុង​ទីក្រុង​ Tennessee​

121

អាមេរិក៖ ក្រុម​មន្ត្រី​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាត់​បង់​ជីវិត​ និង​​មនុស្ស ៦​នាក់​ផ្សេង​ទៀត​រង​របួស​​​​ដោយ​គ្រាប់​កាំ​ភ្លើង​​ ​​ក្រោយ​ពី​បុរស​ម្នាក់​​បាន​បើក​ការ​​បាញ់​ប្រហារ​​នៅ​វិហារ​​សាសនាគ្រិស្ត​​ Burnette Chapel នៅ​តំបន់​​ Nashvilles កាល​ពី​ព្រឹក​​ថ្ងៃ​អាទិត្យ​មុន​ពេល​​ក្មាន់កាំភ្លើង​​បាញ់​សម្លាប់​ខ្លួន​ឯង​។

​​ក្មាន់កាំភ្លើង​​ត្រូវ​គេ​បង្ហាញ​អត្តសញ្ញាណ​​​ឲ្យ​ដឹង​​ថា​មាន​​អាយុ​ ២៥​ឆ្នាំ​ ឈ្មោះ អេម៉ានូអែល សាំសុន ​បា​ន​ដើរ​ចូល​ទៅ​ក្នុង​​វិហារ​សាសនា​គ្រិស្ត​​​ Burnette Chapel នៅ​តំបន់​​ Nashvilles ដោយ​​ពាក់​ម៉ាស់​​មុខ និង​បើក​​ការ​បាញ់​ប្រហារ​​តែ​ម្ដង​ នេះ​បើ​យោង​តាម​​សម្ដី​លោក​ Don Aron អ្នក​នាំ​ពាក្យ​​នគរបាល​​នៅ​ Metro Politan Nashville ប្រាប់​ដល់​​​ក្រុម​អ្នក​​យក​ព័ត៌មាន។ ​​អ្នក​ប្រចាំ​ការ​​​នៅ​ព្រះវិហារ​​ដែល​មាន​ឈ្មោះ​ថា រ៉ូប៊ឺត អេនចែល បាន​​ប្រឈម​​មុខ​តទល់​នឹង​ក្មាន់កាំភ្លើង​​នោះ ​ក្រោយ​មក​រូប​គេ​បាន​​រង​របួស​ក្បាល​​​​ដោយ​សារ​​ប៉ះ​ទង្គិច​​នឹង​កាំ​ភ្លើង។ ​ទោះ​ជា​​ត្រូវ​របួស​​ក៏​ដោយ​រូប​គេ​បាន​​រត់​ទៅ​​កាន់​ចំណត​រថយន្ត​ និង​​យក​កាំភ្លើង​ចេញ​ពី​រថយន្ត​របស់​ខ្លួន ហើយ​​ក៏​បាន​​រត់​ចូល​ទៅ​កាន់​ព្រះវិហារ​​វិញ ប៉ុន្តែ​ពេល​​​រូប​គេ​​ទៅ​ដល់​​វិញ​នោះ​​ក្មាន់កាំភ្លើង​​បាន​បាញ់​​ខ្លួន​ឯង​​​ឲ្យ​របួស​​​ទៅ​ហើយ៕​​​​

អត្ថបទ៖ រិទ្ធី