អ្នក​ទោស​​ម្នាក់​ស្លាប់ និង ៨​នាក់​​​រង​របួស​អំឡុង​ពេល​ប៉ះ​ទង្គិច​​​គ្នា​មួយ​​​ក្នុង​ពន្ធនាគារ​នៅភាគ​កណ្ដាល​​រដ្ឋ​ California

119

អាមេរិក៖ យោង​តាម​មន្ត្រី​​​ប្រចាំ​រដ្ឋ​​និយាយ​ថា ​ឆ្មាំ​ពន្ធនាគារ​បាន​បាញ់​​កាំភ្លើង​​​​ដោយ​ប្រើ​ក្បាល​​គ្រាប់​​កៅ​ស៊ូ និង​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​​ ដើម្បី​បំបែក​​​កុប្បកម្ម​​មួយ​​កាល​ពី​ថ្ងៃ​អាទិត្យ​​​ម្សិលមិញ​ ដែល​មាន​ការ​​ពាក់​ព័ន្ធ​នឹង​អ្នក​ទោស​​​ជាង ១៦០​នាក់​​នៅ​ឯ​ពន្ធនាគារ​​មួយ​ស្ថិត​​នៅភាគ​កណ្ដាល​​រដ្ឋ ​California ​ដែល​​​បណ្ដាល​ឲ្យ​អ្នក​ទោស​ម្នាក់បាន​បាត់​បង់​ជីវិត និង ៨​នាក់​ផ្សេង​ទៀត​រង​របួស​។

​​អ្នក​នាំ​ពាក្យ​​ពន្ធនាគារ​​លោក​ស្រី​​អនុសេនីយ៍ត្រី Monica Ayon ​បាន​និយាយ​ថា ពុំ​មាន​​​បុគ្គលិក​​ពន្ធនាគារ​​​ណា​ម្នាក់​រង​របួស​​ឡើយ​ ​ក្នុង​ហេតុការណ៍​​​ចលាចល​​ដែល​បាន​​ផ្ទុះ​ឡើង​​​​ភ្លាមៗ​នៅ​​មុន​ម៉ោង​ ១១:០០​​ព្រឹក​​នៅ​ឯ​​ក្រុង​ Colony ជិត​ក្រុង​ San Luis Obispo រដ្ឋ​ California ហើយ​គេ​​ត្រូវ​ចំណាយ​ពេល​​មិន​តិច​ជាង ១០​នាទី​ដើម្បី​​​​គ្រប់​គ្រង​​ស្ថានការណ៍​​ឡើង​វិញ។ ​លោក​ស្រី​បន្ត​ថា ​​មូលហេតុ​​​​​នៃ​ចលាចល​នេះ​ត្រូវ​បាន​គេ​​​កំពុង​ធ្វើ​ការ​​ស៊ើប​អង្កេត​​ហើយ​។ ​​លោក​ស្រី​ក៏​បាន​​បន្ត​ទៀត​ថា ​កុប្បកម្ម​កា​ល​ពី​ថ្ងៃ​អាទិត្យ​​បាន​កើត​ឡើង​​ នៅ​ក្នុង​បរិវេណ​មួយ​​ដែល​មា​កម្លាំង​សន្តិសុខ​មធ្យម ​ពោល​គឺ​​​មាន​អ្នក​ទោស​​ជាង ៦០០​នាក់​​ ប៉ុន្តែ​ការ​ចលាចល​​នេះ​គឺ​មាន​​អ្នក​ទោស​​ប្រមាណ​ជា​ ១៦០​-១៧០​នាក់​​ប៉ុណ្ណោះ​​ដែល​មាន​ការ​​​ពាក់​ព័ន្ធ៕​​

អត្ថបទ៖ មករា