រក​ឃើញ​ស្ថានីយ​ប្រេង​២កន្លែង​ ក្នុង​ខណ្ឌច្បារអំពៅ​ លក់​ប្រេង​​មិន​គ្រប់​ចំណុះ​តាម​កុង​ទ័​រ

101

 

ភ្នំពេញ ៖ ​រក​ឃើញ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​០២​កន្លែង​ទៀតហើយ ​ដែល​លក់​ប្រេង​មិន​គ្រប់​ចំណុះ​តាម​កុង​ទ័​រ ​ហើយ​យក​ប្រេង​ធម្មតា​ ធ្វើជា​ប្រេង​ស៊ុប​ពែរ​ថែម​ទៀតផង​។ ​ការរកឃើញ​នេះ ​ធ្វើឡើង​ដោយ​ក្រុម​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ នៃ​ក្រសួងពាណិជ្ជកម្ម តាមរយៈ​រថយន្ត​មន្ទីរ​ពិសោធន៍​ប្រេងឥន្ធនៈ​ចល័ត ។

ស្ថានីយប្រេងឥន្ធនៈ​នោះ​ គឺ​ស្ថានីយ​ប្រេង​តេ​លា (១៦៨)​ និង​ស្ថានីយ​ប្រេង​តេ​លា (​សុខ​សាន​) ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១១៤ ឬ​ហៅថា ផ្លូវ​ថៃ​ហ្គ័​រ ក្នុង​ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​៕