ស្ត្រី​ជន​ជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​​សម្ដែង​ការ​រីករាយ ក្រោយ​​លុប​​បម្រាម​ដែល​មិន​ឲ្យ​ពួក​គេ​​បើកបរ​​រថយន្ត​

159

អា​រ៉ា​ប៊ី​សា​អូឌីត៖ ស្ត្រី​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ភ្ញាក់ផ្អើល ​នឹង​ដំណឹង​របស់​ព្រះរាជ្យក្រឹត្យ​ព្រះមហាក្សត្រ ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​បើកបរ​រថយន្ត​ដោយ​ខ្លួនឯង​ ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ​ក្រោយ​ទៅ ហើយ​អ្នក​មួយ​ចំនួន​ទៀត​ក៏បាន​បើក​រថយន្ត​រួច​ទៅ​ហើយ​កាលពី​ថ្ងៃ​ពុធ ​បើ​ទោះជា​ប័ណ្ណបើកបរ​នឹង​ត្រូវ​ចេញ​ឲ្យ​ក្នុង​រយៈពេល ​៩​ខែ​ទៀត​ក៏ដោយ​។​

មិន​យូរ​ទៀត​ទេ​ស្ត្រី​នឹង​រៀន​បើកបរ​ បន្ទាប់ពី​ព្រះរាជា​អា​រ៉ា​ប៊ី​សា​អូឌីត សាល់​ម៉ាន់ បាន​ចេញ​ព្រះ​រាជ​ក្រឹត្យដែល​នឹង​អនុញ្ញាត​ឲ្យ​មានការ​ផ្លាស់​ប្ដូរជីវិត​រស់នៅ ​របស់​ប្រជាពលរដ្ឋរាប់​លាន​នាក់​។ ចាប់ពី​ឆ្នាំ​ក្រោយនេះ​ទៅស្ត្រី​អា​រា់​ប៊ី​សា​អូឌីត​ទាំងអស់ ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើកបរ​រថយន្ត​បាន​។​ ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ស្ត្រី​បាន​ធ្វើ​យុទ្ធនាការ​រយៈពេលជាង​ ២៥​ឆ្នាំ​មក​ហើយ ​ដោយ​ហ៊ាន​ផ្គើន​ដើរ​តវ៉ា​នៅ​តាម​ដង​ផ្លូវ,​ តវ៉ា​ទៅ​នឹង​ព្រះមហាក្សត្រ និង​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ពួកគេ​កំពុង​បើកបរ​រថយន្ត​៕

អត្ថបទ៖ សុខ​មាន