កោះ​ម៉ាកាវ​បាញ់​កាំជ្រួច​អបអរសាទរ​ទិវា​ជាតិ ឬ National Day លើក​ទី​ ៦៨​ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាជន​ចិន

76

ចិន៖ ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​របស់​ប្រទេស​ចិន (SAR) បាន​ប្រារព្ធ​ពិធី​បាញ់​កាំជ្រួច​ភ្ញី​អបអរសាទរ​ខួប​លើក​ទី​ ៦៨​ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាជន​ចិន​។​

​​ជាមួយ​ខ្លឹមសារ​ថាការ​អបអរសាទរ​ទិវា​ជាតិ ​Celebrating National Day ពិធី​បាញ់​កាំជ្រួច​ភ្ញី​ដែល​មាន​រយៈ​ពេល ​១៥​នាទី​ ត្រូវ​បាន​រៀបចំ​ដោយ​ការិយាល័យទេសចរណ៍​រដ្ឋាភិបាលដែនដី​កោះ​ម៉ា​កាវ​។​ ក្រុម​អ្នក​រៀប​ចំ​កម្មវិធី​បាន​ជ្រើស​រើស​យក​ចម្រៀង ​៤​បទ​ដើម្បី​កំដរ​ពិធី​បាញ់​កាំជ្រួច​រួមមាន​បទ “Lotus”, ​បទ “Ode to the Motherland”,​បទ”I am Chinese” និង​បទ “Tall in the Saddle”​។​ និស្សិត​នៅ​កោះ​ម៉ា​កាវ​មកពី​ចិនដីគោក​ម្នាក់​និយាយ​ថា គេ​មាន​ក្ដី​រំភើប​ណាស់​នៅ​ពេល​បាន​លឺ​ចម្រៀង​ទី​២​គឺ​បទ “Ode to the Motherland” គេ​គិត​ថា ប្រទេស​របស់​ពួកគេ​កាន់តែ​រីកចម្រើន​ចាំបាច់​ត្រូវ​ល្អ​ប្រសើរ និង​កាន់តែ​រឹងមាំ៕
អត្ថបទ៖ សុខ​មាន