មនុស្ស​រាប់​ពាន់​នាក់​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត​ប្រជា​មតិ​នៅ​តំបន់ Catalonia

140

អេស្ប៉ាញ៖ កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​មនុស្ស​រាប់​ពាន់​នាក់​បាន​ជួបជុំគ្នា​នៅ​ក្នុង​ទីលាន​កម្សាន្ត​ Puerta del Sol របស់​ទីក្រុង​ម៉ា​ឌ្រី​ដដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ការបោះឆ្នោត​ប្រជាមតិ​នៅ​តំបន់ Catalonia ដែល​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ចាត់ទុកថា​ខុសច្បាប់​នោះ​។​ក្រុម​នគរបាល​បង្ក្រាប​កុប្បកម្ម​អេ​ស្ប៉ា​ញ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​កន្លែង​ទីលាន​កម្សាន្ត ដើម្បី​ការពារ​ការ​ប្រឈម​ដាក់គ្នា​ណាមួយ​ជាមួយ​ក្រុម​អ្នកគាំទ្រ​ប្រឆាំង​នឹង​ឯករាជ្យ​ ដែល​បាន​ជួបជុំគ្នា​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​អេ​ស្ប៉ា​ញ​មួយ​នេះ​ផង​ដែរ​។​ ក្រុម​បាតុករ​បាន​និយាយ​ថា ពួកគេ​គាំទ្រ​សិទ្ធិ​សេរីភាព​របស់​តំបន់​ Catalonia ហើយ​សូម​ធ្វើ​កា​រិះគន់​ចំពោះ​វិធានការ​របស់​ក្រុម​នគរបាល​នៅ​ក្នុង​តំបន់​មួយ​នោះ​។​ ​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​និយាយ​ថា មនុស្ស​ ៨៤៤​នាក់​បាន​រង​របួស​អំឡុង​ការ​ប្រទូស្ត​រាយ​គ្នា​នៅ​ទូទាំង​តំបន់​ Catalonia​ កាលពី​ថ្ងៃអាទិត្យ ស្រប​ពេល​ដែល​ក្រុម​នគរបាល​បង្ក្រាប​កុប្បកម្មបានប៉ះទង្គិច ​ជាមួយ​ហ្វូង​មនុស្ស​ដែល​បាន​ជួបជុំគ្នា​បោះឆ្នោត​ប្រជាមតិ​៕

​អត្ថបទ៖ សារ៉ាត់