អាជ្ញាធរ​ដុត​បំផ្លាញ​គ្រឿង​សម្អាង​ក្លែង​ក្លាយ​ខុស​ច្បាប់​ជិត១០០​តោន​នៅ​ព្រឹក​នេះ

114

ភ្នំពេញ៖ គ្រឿង​សម្អាង​ក្លែង​ក្លាយ​ខុស​ច្បាប់ចំ​នួន​ជាង៨០​តោន ​ដែល​សមត្ថកិច្ច​ចម្រុះ​ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ ដែល​បង្ក​គ្រោះ​ថ្នាក់​ហានិភ័យ​ខ្ពស់​ដល់​សុខ​ភាព​ និង​សុវត្ថិ​ភាព​សង្គម​ បាន​​ត្រូវ​ដុត​បំផ្លាញ​ចោល​ នៅ​ព្រឹកថ្ងៃទី០៣​ ខែ​តុលា ​ឆ្នាំ​២០១៧​ នេះ​ នៅ​ទីលាន​ចាក់​សំរាម​នៅសង្កាត់​ជើង​ឯក ​ខណ្ឌ​ដង្កោ ​ក្រោម​អធិបតី​ភាព​សម្តេច​ក្រឡាហោម ​ស ខេ​ង ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ដោយ​មាន​ការចូល​រួម​ពីតតំ​ណាងស្ថាន​ទូត​ ស្ថាប័ន​តុលា​ការ​ រួម​ទាំង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​។


គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ ដែល​បង្ក​គ្រោះថ្នា​ក់ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ និង​សុវត្ថិ​ភាព​សង្គម​ បាន​បញ្ជាក់​ថា ​ពិធី​កម្ទេច​ចោល​គ្រឿង​សម្អាង​ ត្រូវ​បាន​អនុវត្ត​តាម​ការ​បង្គា​ប់របស់​តុលា​ការ​។
គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​នៃក្រ​សួងមហាផ្ទៃ ​បាន​បង្ក្រាប​ទី​តាំង​ ផលិ​តផលក្លែង​ក្លាយ​ ៥កន្លែង​ រឹ​បអូស​ផលិតផល​ក្លែង​ក្លាយ ​ជាង៨០​តោន ​កាល​ពីខែ​មេសា ​ឆ្នាំ​២០១​៧ កន្លង​មកនេះ​៕