ក្រៅពី​អាជីព​ប្រដាល់ ចាន់ ស៊ី​ណាត ឆ្លៀត​ដើរ​ទិញ​របស់​ចាស់ៗ​តាម​ផ្ទះ​ដើម្បី​ពង្រឹង​ជីវភាព​គ្រួសារ​

65

ប្រដាល់៖ ជើង​ខ្លាំង ចាន់ ស៊ី​ណាត បាន​ពុះពារ​ឆ្លងកាត់​ភាព​លំបាក​​យ៉ាង​ក្រាស់ក្រែល​ក្នុង​អាជីព​អ្នក​ប្រដាល់ ប៉ុន្តែ​កូនសិស្សលោក ឯម ចាន់​សុផល រូប​នេះ​មិនដែល​បោះបង់​ឡើយ ហើយ​ថែមទាំង​ឆ្លៀត​ប្រកប​របរ​បន្ថែម​ ជា​អ្នកដើរ​ទិញ​របស់​ចាស់ៗ​តាម​ផ្ទះ​នៅឯ​ខេត្ត​តាកែវ​ផង​ដែរ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​អោយ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​។

 

​ចាន់ ស៊ី​ណាត បាន​ឲ្យ​ដឹង​ថា រូបគេ​ប្រទះ​ភាព​លំបាក​ជាច្រើន​មក​ហើយ ក៏ប៉ុន្តែ​គេ​កាន់​តែ​មាន​កម្លាំងចិត្តនឹង​ប្រឹងប្រែង​រក​ចំណូល​បន្ថែម ​ដើម្បី​ប្រពន្ធ​ និង​កូន​នៅ​ខេត្ត​តាកែវ​។ ជើង​ខ្លាំង​រូប​នេះ​បន្ត​ថា ការ​ជ្រើស​រើស​អាជីព​តូច​មួយ​នេះ​បន្ថែម ​គឺ​ដើម្បី​ប្រើ​ពេល​ទំនេរ​សម្រាក​ពី​ប្រដាល់ ឬ​ព្យាបាល​របួសមក​រក​ចំណូល​បន្ថែម​តែប៉ុណ្ណោះ​។ លោ​កថា ​ជីវភាព​គ្រួសារ​ ៣​នាក់​របស់​ខ្លួនថ្វីបើ​មិន​មាន​បាន​ខ្លាំង ប៉ុន្តែ​សម​ល្មម​នឹង​រស់​បាន​។ ចាន់ ស៊ី​ណាត ជា​សិស្ស​ឆ្នើម​មួយ​ប្រចាំ​ក្លឹប​និរោធ​មានជ័យ ដែល​ទទួល​បានការ​សរសើរ​ខ្លាំង​ពី​គ្រូ​បង្វឹក​។ ប្រវត្តិ​ប្រកួត​អន្តរជាតិ​របស់​គេ​នៅ​សង្វៀន​បាយ័ន​​គឺជា​ញឹកញយ​តែងតែ​ឈ្នះ ពោល​គឺ​កម្រ​ចាញ់​បំផុត​៕