ធនាគារ​ពិភពលោក​ថា ការអភិវឌ្ឍន៍​ទីក្រុង​លើ​គ្រប់​វិស័យ​បង្កើត​នូវ​ឱកាស​សម្រាប់​កំណើន​សេដ្ឋកិច្ច

50

ភ្នំពេញ ៖​ មន្ត្រីជាន់ខ្ពស់ ​នៃ​ធនាគារ​ពិភពលោក​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៣​ខែតុលា​នេះ​ថា ការអភិវឌ្ឍន៍​ទីក្រុង​លើ​គ្រប់​វិស័យ​អាច​បង្កើត​នូវ​ឱកាស​សម្រាប់​កំណើន​សេដ្ឋកិច្ច​កាន់តែ​ខ្ពស់​ជាង​មុខ ទន្ទឹម​នោះ​ការរៀបចំ​គម្រោង​ផែនការ​ច្បាស់លាស់​ជា​រឿង​សំខាន់បំផុត​។

មន្ត្រីជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក ​(World Bank) ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​នៅ​ថ្ងៃទី ៣​ខែតុលា​នេះ​ថា ​ ទីក្រុង​នានា​នៅ​ទូទាំង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​បាន​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​ច្រើន​សម្បើម​នៅ​ក្នុង​តំបន់ ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​ពួកគេ​គឺ​ត្រូវតែ​ពង្រីក​ឱកាស​សម្រាប់​អ្នក​នៅ​ទីក្រុង​ឲ្យ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍន៍​ទីក្រុង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

លោកស្រី វិច​តូ​រៀ ក្វា​ក្វា អនុប្រធាន​ធនាគារពិភព​លោក​ (World Bank) ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​តាមរយៈ​វីដេអូ​ខន​ហ្វឺ​រ៉ែ​ន ថា ​ ការអភិវឌ្ឍន៍​ទីក្រុង​ដ៏​ឆាប់រហ័ស​គឺជា​បញ្ហា​ប្រឈម​មួយ​ហើយ​ជា​កាលា​នុវត្តភាព​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទាប​ជាមួយ​ និង​សេវា​ដឹកជញ្ជូន​ឬ​ជម្រក​ដែលមាន​តម្លៃ​សមរម្យ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ក្នុង​សន្សំ​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​កូនៗ​។

លោក​បាន​ស្រី​ បាន​បន្ថែមថា សម្រាប់ រាជធានី​ភ្នំពេញ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ទាក់ទង​និង​កំណើន​សេដ្ឋកិច្ច​ក្នុង​ទីក្រុង បញ្ហា​ការរៀបរយ​តំបន់​ទីក្រុង និង​សហគមន៍​ក្រីក្រ​គឺ​មិនមែន​ធ្វើ​តែមួយ​នោះទេ​ ហើយ​មិន​ត្រូវធ្វើ​គ្រប់ផ្នែក​ទាំងអស់​នោះទេ ​ប៉ុន្តែ​ត្រូវមាន​លក្ខណៈ​សមស្រប​ណាមួយ​អាច​ទទួលយក​បាន​មាន​ប្រសិទ្ធភាព​និង​មាន​គម្រោង​ផែនការ​ច្បាស់លាស់​។​

សម្រាប់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បាន​ថ្លែងថា ​ទាក់ទង​និង​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​កិច្ចការ​នេះ​ប្រប​ដោយ​និរន្ត​ភាព​ទាក់ទង ​និង​ការរៀបចំ​ប្លង់គោល​ស្រប​ទៅតាម​ប្លង់​ដែល​មាន​ស្រាប់​ដូចជា​ករ​រៀបចំ​សហគមន៍​ក្រីក្រ ​និង​កត្តា​ផ្សេងៗ​ទៀត​គឺ​បាន​រៀបចំ​គ្រប់បែបយ៉ាង​ផងដែរ​។

អ្នក​ពាក្យ​ខាងលើ​ បន្ថែមថា ក្រៅពីនេះ​ កិច្ចការ​ជាច្រើន​សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​កិច្ចការ​ជា​អាទិភាព​សំខាន់ ដូច​ការរៀប​សន្តិសុខ​ដល់​អ្នកវិនិយោគ​ឲ្យ​មាន​ភាពកក់ក្តៅ​។

យោងតាម​របាយការណ៍​ធនាគារពិភពលោក​ ឲ្យ​ដឹងថា ​កម្មវិធី​គាំពារ​សង្គម​ត្រូវ​រៀបចំឡើង​រួចរាល់​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដូចជា​គ្រោះ​មហន្តរាយធម្មជាតិ​ ហើយ​ក្រៅពីនេះ ​ការ​ផ្សារភ្ជាប់​ជនក្រីក្រ​រស់នៅ​ទីក្រុង​ទៅ​និង​ទីផ្សារ​ការងារ វិនិយោគ​លើ​ផែន​ការអភិវឌ្ឍន៍​ក្រុង​ដែល​មាន​សមាហរណកម្ម ធានា​ឲ្យ​មាន​ផ្ទះ​សម្បែង​សមរម្យ​ក្នុងចំណោម​ជន​ក្រីក្រ​នៅក្នុង​ក្រុង​។

របាយការណ៍​ បន្ថែមថា ​ការពង្រឹង​អភិបាលកិច្ច​មូលដ្ឋាន​និង​បង្កើត​ឲ្យ​មានការ​ចូលរួម​ពី​ពលរដ្ឋ​និង​វិនិយោគ​លើ​ប្រព័ន្ធ​ទិន្នន័យ​និង​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ល្អប្រសើ​រ សម្រាប់​ជា​តឹកតាង​យោង​ក្នុង​ការ​រៀបចំ​ច​ធ្វើ​គោលនយោបាយ​ឲ្យ​បាន​ត្រឹមត្រូវ​៕