ក្រសួង​ធនធាន​ទឹក​អំពាវនាវ ដល់​ពលរដ្ឋ​ឱ្យ​ផ្អាក​ដំណើរ​កម្សាន្ត​

50

ភ្នំពេញ៖ ពលរដ្ឋ​ក៏ដូចជា​សាធារណជន​ទូទៅ គួរ​ផ្អាក​ដំណើរ​កម្សាន្ត​ទៅតាម​ទីតាំង​មួយ​ចំនួន មាន​ដូចជា ជ្រោះ​, អាងទឹក​, ជ្រលង​ដងអូរ​, ស្ទឹង និង ព្រែក​ជាដើម​។ នេះ​បើតាម​សេចក្ដីអំពាវនាវ​របស់​ក្រសួង ធនធានទឹក និង ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃ ០៣ តុលា​។​

ប្រភព​ដដែល​បញ្ជាក់បន្ថែម​ថា ការអំពាវនាវ​បែបនេះ កើត​មាននៅ​បន្ទាប់ពី​ក្រសួង​ធនធានទឹក បាន​ពិនិត្យឃើញថា បញ្ហា​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​ក្នុងពេល​មួយ​សប្ដាហ៍​កន្លងមកនេះ បាន​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​ច្រើន​កន្លែង ជាពិសេស​នៅតាម​តំបន់​ជ្រោះ​, អាងទឹក​, ជ្រលង​ដងអូរ​, ស្ទឹង និង ព្រែក​ជាដើម​។ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ក្រសួង​ធនធានទឹក អំពាវនាវ ដល់​សាធារណជន​ទូទៅ គួរ​ផ្អាក​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ទាំងនោះ​សិន​។​

គួរ​កត់សម្គាល់​ផង​ដែរ​ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ភ្លៀង​បាន​ធ្លាក់​ខ្លាំង និង ច្រើន​កន្លែង​នៅ​ស្ទើរ​ទូទាំងប្រទេស រហូត​តំបន់​ខ្លះ ត្រូវ​ជន់​លិច​ថែម​ទៀតផង​។ យ៉ាងនេះ​ក្ដី ក៏​មន្ត្រី​ជំនាញ នៅ​មិនទាន់​រកឃើញថា កម្ពុជា​អាច​ប្រឈម​ជួបនឹង​ជំនន់​តាម​ដង​ទន្លេ​នានា នៅ​កម្ពុជា​នៅឡើយ​ទេ​៕