នគរបាល​​ចាប់​បាន​ក្រពើ​១ក្បាល​ និង​អោយ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ ចំពោះក្រពើ២០០ក្បាល ដែល​មិនទាន់​ចាប់​បាន​

130

បន្ទាយមានជ័យ៖ លោក​ឧត្ដមសេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​សេចក្តីប្រកាស​មួយ ថា កម្លាំង​នគរបាល​ចុះ​ល្បាត​ចាប់​បាន​ក្រពើ​មួយ​ក្បាល​។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ផ្តល់​មតិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​លោកស្នងការ​ថា អាង​ក្រពើ​ថៃ​រួច​ក្រពើ ២០០​ក្បាល​។​

នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរ​បី​ជាន់​អោយ​ដឹងថា: ថ្ងៃ​ទី​០៤ តុលា ២០១៧ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ អាត់ ខែម បាន​ចាត់តាំង​អោយ​លោក​និង​កម្លាំង​នគរ​បាល​វរៈ៩១១ ចូលរួម​ប្រគល់​និង​ទទួល​សត្វ​ក្រពើ​មួយ​ក្បាល​ទម្ងន់​២០​គីឡូ​ប្រវែង​១,៧០​ម៉ែត្រ​អោយ​ទៅ​ផ្នែក​ជំនាញ​ជលផល​។​

ក្រពើ​នោះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បី​ជាន់​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​៩១១ -​អូរ​បី​ជាន់​ចាប់​បាន​ កាល​យប់​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ២០១៧ ​នៅ​ចំណុច​ផ្លូវ​លេខ​៥៨​ស្ថិតនៅ​ប្រសាទ​ឃុំ​អូរ​បី​ស្រុក​អូរជ្រៅ​។​

ក្រពើ​មួយ​ក្បាល​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា រួច​មកពី​ប្រទេស​ថៃ តាម​ទឹកជំនន់ ទើប​មកដល់​កម្ពុជា​។​ ពលរដ្ឋ​ម្នាក់​មាន ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Saravut Kaeovasna បាន​comment លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ស្នងការ​ថា​ ខាង​ថៃ​រួច​ប្រហែល​ជាជាង​២០០​ក្បាល តែ​គេ​អត់​ផ្សាយ​ព័ត៌មាន​ទេ ព្រោះ​គេ​ខ្លាច​ប្រជាជន​គេ​មានការ​ភ័យខ្លាច ។​ហើយ​ក្រពើ​នោះ​អាច​មក​ខ្មែរ​ចំនួន​ពាក់កណ្ដាល​។​

បើ​ទោះជា​យ៉ាងណា​នេះ​គឺជា​សារ​មួយ ដែល​ពលរដ្ឋ​កម្ពុជា​រស់នៅ​តាម​មាត់​អូរ​ព្រំ​ដែល ឬ​តំបន់​កំពុង​ជន់​លិច​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​៕​